ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ ដំណឹងដែលបាន ចេញ ផ្សាយនៅទំព័រសាព័ត៏មានAKP មិនបាននិយាយពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

59

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានគូសបញ្ជាក់ថា ដំណឹងដែលបាន ចេញ ផ្សាយ នៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់ រាជរដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋា ភិបាល ។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ទូឌី
យោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តកណ្តាល កាល ពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ ដំណឹងដែលបានចុះ ផ្សាយក្នុង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសា ខ្មែរ បារាំង និងអង់គ្លេស។
លោកបានលើកឡើងថា ព័ត៌មានគឺជាទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែល គេចង់មើល ទើបស្ថាប័នព័ត៌មាន នោះដំណើរការ ទៅមុខបាន។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ជូន ដល់បណ្តាមន្ទីរព័ត៌មានរាជធានី ខេត្ដថា ជារៀង រាល់ខែមិន បាច់ផ្ញើរ របាយការណ៍ មកក្រសួងព័ត៌មានអំពីការផ្សាយព័ត៌មាន បានប៉ុន្មាន អត្ថបទ ក្នុង១ខែ នោះទេ អ្វីដែលក្រសួងចង់ដឹងនោះ ថា តើនៅក្នុងខែនេះ ប្រជាជនក្នុងខេត្តគិត ឬចង់ ដឹងរឿងអ្វីជាសំខាន់។ តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើចម្ងល់របស់ប្រជាជន យ៉ាង ដូច ម៉្តេចខ្លះ។
លោកបានបន្ដថា ក្រសួងព័ត៌មានតែងតែបានណែនាំដល់គ្រប់មន្ទីរព័ត៌មាន ទាំងអស់នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះ មាន រឿងអ្វីកើតឡើងក្នុងខេត្តរបស់ខ្លួន ដើម្បីធ្វើជារបាយការណ៍ដាក់ជូនទៅគណៈ អភិបាល ខេត្ត តាមរយៈអភិបាលរង ទទួល បន្ទុកការងារព័ត៌មាន សម្រាប់ផ្ដល់ឱ្យខេត្តមានប្រតិកម្ម ឆ្លើយ តបបានទាន់ពេលវាលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ. ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង