ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណត់វិញ្ញាសាសម្រាប់ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី ១

51

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានកំណត់ពីវិញ្ញាសាសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និង ការបង្កើតឲ្យមានការប្រកួតដណហដើមេះពានរង្វាន់សហព័ន្ធជាលើកដំបូងហើយ ។

លោកស៊ុន សុទ្ធារិទ្ធដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រា់ឲ្យដឹងថាសម្រាប់វិញ្ញាសាប្រកួតចែកចេញជា២ផ្នែក គឺ កមិ្រក ក១ និងកមិ្រក ក២ ។សម្រាប់កមិ្រក ក១មាន វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី វិញ្ញាសាវាយជាក្រុមបុរស និងនិងវិញ្ញាសាវាយគូបុរស ។ ចំពោះក្របខ័នណ្ឌ ក២វិញមាន វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស។
ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលើកទី ១ ប្រចាំឆ្នាំ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅអគារដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ (រាជធានីភ្នំពេញ) ។
ចំពោះការដាក់ពាក្យចូលរួមប្រកួត ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០ ។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជួបជុំ សមាគម ក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួង-មន្ទីរ រាជធានី-ខេត្ត ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត ប្រកួតជាក្រុម នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) ៕

អត្ថបទដែលជាប់ទាក់ទង