ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ កាត់ខ្សែភ្លើងម្នាក់

104

 

ភ្នំពេញ ៖ ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋថា មានករណីចោរលួចកាត់ខ្សែភ្លើង កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ទួលសង្កែ បានចុះល្បាត ពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូតិ៍ទំនេរ ផ្លូវបេតុង ក្រុមទី៣ ភូមិពោងពាយសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:៣០នាទីឈានចូលថ្ងៃថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ កែវ នឿន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ធ្លាប់ប្រើប្រាស់សារធាតុញៀននិងធ្លាប់ជាប់ពន្ធនាគារកាលពីថ្ងៃទី១៥ខែ១១ឆ្នាំ២០១៨ ពីបទលួច) ។

ជនរងគ្រោះឈ្មោះ ខៀវ និមល ភេទស្រី អាយុ ស្នាក់នៅផ្ទះលេខ ផ្លូវបេតុង ក្រុមទី១ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េភ្លើស លេខម៉ាសុីន០០៥៥១៦ លេខតួរលុប ពណ៌ក្រហម គ្មានផ្លាកលេខ។ កន្រ្តៃកាត់ខ្សែភ្លើងពណ៌ក្រហមចំនួនមួយ។ ខ្សែភ្លើងស្ពាន់សករួចចំនួន២ម៉ែត្រ។

បើតាមការរៀបរាប់ពីម្ចាស់ទ្រព្យ បានអោយដឹងថា កាលពីវេលាម៉ោង០១:៣០នាទីឈានចូលថ្ងៃថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ កែវ នឿន ហៅវ៉ា រួមនិងកូនប្រុសឈ្មោះ វ៉ា សំណាង អាយុ១២ឆ្នាំ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានចំនួនប្រហែល២ម៉ែត្រ ក្រោយមកជនរងគ្រោះបានទំនាក់ទនងមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវត្រួតពិនិត្យកាំមេរ៉ាសុវត្តភាព កំណត់បានអត្តសញ្ញាជនសង្សយ័ ទើបនៅវេលាម៉ោង១៦:៣០នាទីកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍បានចាបខ្លួនជនសង្ស័យដល់លំនោដ្ឋានមកកាន់ប៉ុស្តិ៍ទួលសង្កែទី២ ហើយបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងប្រាកដមែន។

ចំពោះមុខកំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង