ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់ជនសង្ស័យ​ម្នាក់ ដែល​ចាប់​ច្របាច់ក ខ្ទប់មាត់​ជនរងគ្រោះ​

145

​កំពង់ស្ពឺ ៖ នៅ​ចំណុច​តូប​លក់​សំលៀកបំពាក់​មួយ ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧ និង​២៤​នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្ដាល 1G-8389 បានមក​ឈប់​នៅមុខ​តូប​លក់​សំលៀកបំពាក់ ហើយ​បាន​ទិញ​អាវ​ចំនួន ១​រួច​ជិះ​ម៉ូតូ​ចេញទៅ​បាន​មួយសន្ទុះ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ប្រើល្បិច​សុំ​ដូរ​អាវ បន្ទាប់មក​ជនសង្ស័យ​ខាងលើ​បាន​ចាប់​ច្របាច់ក ខ្ទប់មាត់​ជនរងគ្រោះ​ឈ្មោះ ស៊ុ នា​ភេទ​ស្រី អាយុ​២៧​ឆ្នាំ ខណ​:​ពេលនោះ​ជនរងគ្រោះ​រើ​បាន​ខាំ​ដៃ​និង​ស្រែក​ឲ្យ​គេ​ជួយ ជនសង្ស័យ​ឃើញ​ស្ថាន​ភាពមិន​ស្រួល បាន​រត់គេចខ្លួន​ចោល​ម៉ូតូ តែម្ដង​។​

​នៅ​កន្លែងកើតហេតុ​បន្សស់​ទុក​ម៉ូតូ ១​គ្រឿង មួកសុវត្ថិភាព​ពណ៌​ខ្មៅ ១ ស្បែកជើង ១​គូរ ពណ៌​ក្រហម ទូរស័ព្ទ ម៉ាក​ណូគា ១​គ្រឿង គ្មាន​ស៊ីម ជា​របស់​ជនសង្ស័យ​។ រហូតដល់​វេលា​ម៉ោង​១២ និង ១០​នាទី កម្លាំង​ព្រហ្មទណ្ឌ​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​សាកសួរ​ទើប​ដឹងថា​ឈ្មោះ គង់ ប៊ុន​ថី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​វាលស្រែ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ច្របាច់ក ប្លន់​យក​កាបូប​លុយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​

​បច្ចុប្បន្ន​ជន​ស​ង្ស័​ក្នុងករណី​ខាងលើ ជំនាញ​បាន​បន្ដ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ​ចាត់ការ​បន្ដ​៕

អត្ថបទដែលជាប់ទាក់ទង