ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតថ្មី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមកកាន់ស្ថានទូតជប៉ុន ក្រោយពីលោកបានស្នាក់នៅដាច់ដោយឡែកសម្រាប់រយៈពេល១៤ថ្ងៃ

39

 

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា នៅថ្ងៃទី១១ ខែកញ្ញា ឯកឧត្តម មិកាមិ ឯកអគ្គរាជទូតជប៉ុន បានទទួលស្វាគមន៍ លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុន។ លោក ការិម៉ាតា បានមកដល់កម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ហើយលោកបានមកកាន់ស្ថានទូតជប៉ុន ក្រោយពីលោកបានស្នាក់នៅដាច់ដោយឡែកសម្រាប់រយៈពេល១៤ថ្ងៃ។

ជាការពិត សន្និសីទអន្តរជាតិលើកទីមួយ ក្នុងក្របខណ្ឌការទូតរបស់លោក គឺសន្និសីទថ្នាក់រដ្ឋមន្រ្តីស្តីពីការស្តារឡើងវិញនៃកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងតូក្យូនៅឆ្នាំ១៩៩២ ប៉ុន្តែលោកគឺមិនធ្លាប់បានមកកម្ពុជាទេ។ ដូច្នេះ លោក ពិតជាមានក្តីរំភើបក្រៃលែងដែលបានមកកម្ពុជាជាលើកទីមួយ និងបំពេញការងារសម្រាប់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ព្រមទាំងទទួលបន្ទុកលើកិច្ចការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏វិចិត្រ ក្នុងនាមជាសហប្រធាននៃអាយស៊ីស៊ី-អង្គរ មកពីពាក្យពេញថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ៕

អត្ថបទដែលជាប់ទាក់ទង