ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកែវ រ៉េមី ៖ ការប្រកួតកីឡាតេក្វាន់ដូស្ទីលITF ពានរង្វាន់មេគុនអន្តរក្លិប ដើម្បីពង្រឹកផ្នែកមេគុន

95

 

ភ្នំពេញ៖លោកកែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF) ពានរង្វាន់មេគុនអន្តរក្លិបលើកទី១ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាដែលមានកីឡាការិនីចំនួន១៥នាក់មកពីក្លុបចំនួន៥។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះប្រភេទវិញ្ញាសាមេគុនកីឡាការិនីមានការរីកចម្រើនខ្លាំងជាងមុនលើសពីការរំពឹងទុករបស់លោក បន្ទាប់ពីធ្វើ ការស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញព្រមទំាងពង្រឹងថែមទៀតនូវចំណុចខ្វះខាតមួយចំនួនកន្លងមក។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូស្ទីល(ITF)ពានរង្វាន់មេគុនអន្តរក្លិបនេះធ្វើឡើងដើម្បីពង្រឹងគុណភាពកីឡាការិនីផ្នែកមេគុនឲ្យកាន់តែខ្លាំងឡើង យើងធ្វើការប្រកួតលើវិញ្ញាសាឯកត្តជន ចំណែកវិញ្ញាសាគូ និងក្រុមសហព័ន្ធមិនបានដាក់បញ្ជូលទេ ព្រោះត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានាំគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19។
លោកបានបន្តថា ក្រោមការចង្អុលបង្ហាញ របស់ប្រធានសហព័ន្ធឲ្យធ្វើការ ប្រកួតតេស្តិ៍កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាល ប្រចាំខែ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង