ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ Lexus​ បុក​ជាមួយ​ម៉ូតូ​ស្លាប់​ទារក​ម្នាក់​ និង​របួសធ្ងន់​ស្រាល​៣​នាក់​

38

 

​សៀមរាប​ ៖​ មានករណីរថយន្ត ១ គ្រឿងម៉ាក ឡិចសុីសទំនើប បើកវ៉ាជែង ហើយជ្រុលបុកម៉ូតូ បណ្តាលឲ្យក្មេងតូចម្នាក់ស្លាប់ រថយន្តរ៉េចង្កូត បុកជាប់ដើមឈើខូចខាតទាំងស្រុង ។

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ Lexus​ ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​ទារក​ម្នាក់​ និង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់​ ។​ ហេតុការណ៍​នេះ​កើតឡើង​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​១០​នាទី​ នៅ​ចន្លោះ​បង្គោល​គីឡូ​លេខ​៣៩៧​ ៣៩៨​ ភូមិ​ស្ទឹង​ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ លើ​កំណាត​ផ្លូវជាតិ​លេខ​៦​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ម៉ាក​ Luxus​ 460​ ពណ៌​ស​ ពាក់ផ្លាកលេខភ្នំពេញ 2X-3995​ បើកបរ​ដោយ​ឈ្មោះ​ ហេង​ សេង​ហាំ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ក្រុង​/​ខេត្តសៀមរាប​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ ម៉ាក​វ៉េវ​សេ​១១០​ ពណ៌​ក្រហម​ ពាក់ផ្លាកលេខសៀមរាប 1D-4291​ បើកបរ​ដោយ​ឈ្មោះ​ ស៊ឹ​ម​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​បង្កោង​ ឃុំ​អំពិល​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ បើកបរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្លង​ផ្ល​វ​ទៅ​ជើង​ ឌុ​ប​ដឹក​ប្រពន្ធ​ និង​កូន​ចំនួន​០២​នាក់​ ។​

​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​បុរសឈ្មោះ ស៊ីម ពេជ្រ ជាប្តីរបួសស្រាល, ឈ្មោះ​ តា​យ​ តាន់​ អាយុ​៣៦​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ​(​របួសស្រាល​),​ ឈ្មោះ​ ពេជ្រ​ មូ​និ​កា​ ភេទ​ស្រី​ អាយុ​៦​ខែ​ ត្រូវជា​កូន​ (​ស្លាប់​)​ និង​ឈ្មោះ​ឈ្មោះ​ ពេជ្រ​ មូលី​កុ​ដ្ឋ​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ (​របួសធ្ងន់​)​ ។​

​លោក​វរសេនីយ៍ឯក​ លឹ​ម​ សម្បត្តិ​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រា​សា​បាគង​ បានអោយ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​ភាគី​ខាង​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ និង​វាស់វែង​ធ្វើ​កំណត់ហេតុ​ ។​ ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង