ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ អាជ្ញាធរជាតិ អប្សរាថា កន្លែងដែលធ្លាប់តែមានអ្នកលក់ដូរ និងបែកភក់នា រដូវវស្សានៅបរិវេណមុខប្រាសាទ អង្គរវត្ត ឥឡូវបានប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ និងបៃតងជាបណ្តើរៗ ហើយ

82

សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា កាលពីមុននៅ បរិវេណមុខប្រាសាទ អង្គរវត្តនេះ មានអ្នកលក់ដូរ មានរថយន្តចត ពេលរដូវស្សាបែកភក់រញ៉េរញ៉ៃធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ ពី អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និង រុក្ខជាតិលម្អដែលមានក្លិនពិដោរ ក្រអូបៗផង នោះពេលនេះ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌ បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែ ប្រសើរ ឡើងជាបន្តបន្ទាប់ហើយ និង នៅចុងឆ្នាំ២០២០នេះ កន្លែងនេះនឹងមានភាព ស្រស់បំព្រង មានពណ៌បៃតងទាំងអស់។
លោកបានបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំដាំស្មៅ និងផ្កាអមសង ខាងផ្លូវចូលទៅអង្គរ ដែលបាន បង្ហាញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ជាបណ្តើរៗ ហើយ។ ជាមួយគ្នានេះ បន្ទាប់ពីតូបលក់ដូរនៅ ជុំវិញត្រពាំងសេះ ត្រូវបានរុះរើចេញអស់ អាជ្ញាធរអប្សរាក៏កំពុងតែរៀបចំកែប្រែតំបន់ជុំវិញ ត្រពាំងសេះនេះ ឱ្យក្លាយទៅជា តំបន់ដែលមានភាពទាក់ទាញ់ និងជាកន្លែងដែល អាចទស្សនាប្រាសាទអង្គរ ពីចំម្ងាយអមជា មួយភាពបៃតង ដែលអ្នកទស្សនា និងកាន់តែប្លែក។
លោកបានបន្តថា ចំពោះអ្នកលក់ដូរទាំងអស់ទាំងនៅមុខបរិវេណប្រាសាទអង្គរ និង នៅ ជុំត្រពាំងសេះ ដែលបានស្ម័គ្រចិត្តរើចេញដោយខ្លួនឯងនោះ គឺអាជ្ញាធរជាតិអប្សរាបាន រៀបចំ ឱ្យពួកចូលលក់នៅក្នុងទីលានបដិសណ្ឋាកិច្ច ដែលមាន កន្លែងស្អាត អនាម័យ និងបរិស្ថានល្អ។
លោក ឡុង កុសល បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះអនុវត្តន៍ចប់ទាំង បរិវេណនៅមុខអង្គរ និងនៅក្នុងបរិវេណអង្គរ និងមាន ភាព បៃតងគ្រប់រដូវកាល ទាំងប្រាំង និងវស្សា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង