ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក​ បាន​ដាក់​ជនជាតិ​អ៊ុយ​ក្រែ​ន​ក្នុង​បញ្ជីខ្មៅ​ ដោយ​ចោទប្រកាន់​ចំពោះ​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០២០

79

WASHINGTON​ (Reuter)​ ៖​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សមាជិក​សភា​ អ៊ុយ​ក្រែ​ន​ដែល​គាំទ្រ​រុ​ស្ស៊ី​ ហើយ​ដែល​មាន​ទំនាក់ទំនង​និង​បក្ស​សាធារណរដ្ឋ​ក្នុង​ការ​ខិតខំ​ជីក​កកាយ​រឿងរ៉ាវ​កូនប្រុស​របស់​លោក​ Joe​ Biden​ និង​លោក​ Joe​ Biden​ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ ដោយ​ចោទ​ថា​ព្យាយាម​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋអាមេរិក​ ។​

​ក្នុង​សេចក្តីថ្លែងការណ៍​ ក្រសួង​រតនាគា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​លោក​ Andriy​ Derkach​ ជា​សមាជិក​សភា​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ “​ជា​ភ្នាក់ងារ​រុ​ស្ស៊ី​ដ៏​សកម្ម​ជាង​មួយ​ទស្ស​វត្ស​ន៍​មក​ហើយ​”​ ដោយ​ប្រើប្រាស់​ “​ឧបាយកល​ និង​បោក​បញ្ឆោត​”​ ក្នុង​កិច្ច​ប្រឹងប្រែង​របស់​គាត់​ដោយ​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​ និង​ជុំវិញ​ពិភពលោក​។​

​ឈ្មោះ​របស់​លោក​ Derkach​ គឺ​ត្រូវ​បាន​គេ​និយាយ​ជា​បន្តបន្ទាប់​ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុ​តាង​របស់​ប្រធានាធិបតី​ Donald​ Trump​ និង​មេធាវី​របស់​គាត់​លោក​ Rudy​ Giuliani​ ហើយ​និង​សមាជិក​សភា​របស់​បក្ស​សាធារណៈរដ្ឋ​មួយ​ចំនួន​ថា​លោក​ Hunter​ Biden​ បាន​ប្រើ​ឥទ្ធិពល​របស់​គាត់​ និង​ឪពុក​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ Burisma​ ជា​ក្រុមហ៊ុន​ថាមពល​ដែល​សមាជិក​ក្រុមប្រឹក្សា​អភិបាល​ ហើយ​ថា​លោក​ Joe​ Biden​ បាន​ដាក់​សម្ពាធ​លើ​ Ukraine​ ដោយ​បញ្ឈប់​ព្រះរាជអាជ្ញា​ជាន់ខ្ពស់​ដែល​បាន​ស៊ើបអង្កេត​ពី​ក្រុមហ៊ុន​នេះ​ ៕

អត្ថបទដែលជាប់ទាក់ទង