ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១​យប់​លួច​រថយន្ត​ព្រូស​២​គ្រឿង កម្លាំង​ព្រហ្មទណ្ឌ​បង្ក្រាបបាន​២​នាក់ និង​រថយន្ត​៣​គ្រឿង

75

 

​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ខ្លាំង​មែន​ជិះ​រថយន្ត​ព្រូស​ដើរ​លួច​រថយន្ត​ចត​មុខផ្ទះ​ម្ដង​២​គ្រឿង បានតែ​១​ថ្ងៃ​កម្លាំង​នគរបាល​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​និង​កម្លាំង​នគរបាល​កំ​រិ​ស​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ក្រោយពី​ធ្វើ​សកម្មភាព​ហេតុ​ការកើតឡើង កាល​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែ កញ្ញា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវ​១៧៣ ២​សង្កាត់ ទី​១​សង្កាត់​ទួល​ទំពូង​ទី​១ និង​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​មានឈ្មោះ តាំង ឡេង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១​អា ផ្លូវ​១៧៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន បាន​ប្តឹងទៅ​អធិការដ្ឋាន​ចំការមន ក្នុងករណី​បាត់​រថយន្ត​ព្រូស ១​គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ២BA២៧៦៦ ស៊េរី​ឆ្នាំ​២០០៥ ។​
​នៅក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​យប់ កូនស្រី​បាន​យក​រថយន្ត​ទៅ​ចត​នៅមុខ​ផ្ទះ​ដូច​សព្វដង​២០ វេលា​ម៉ោង​៨​យប់ កូនស្រី​បាន​យក​រថយន្ត​ទៅ​ចត​នៅមុខ​ផ្ទះ​ដូច​សព្វដង លុះ​ព្រឹក​ឡើង វេលា​ម៉ោង​៥ ខ្ញុំ​បាន​ងើប​ហាត់ប្រាណ ពុំ​បានឃើញ​រថយន្ត លុះ​ឆែក​កាមេរ៉ា​សុ​វត្ថុ​ិ​ភាព ទើប​ដឹងថា មាន​ជនល្មើស​២​នាក់ បានធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ទៅ​បាត់ ។​

​ជនសង្ស័យ​ទី​១​ឈ្មោះ បាន បុល ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅ​សង្កាត់ ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទី​២​ឈ្មោះ ឆាយ ម៉េង​ទី ហៅ រាជ ១៧​ឆ្នាំ ស្នាក់នៅ​ក្រោយ​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពន់​ទី​២​ខណ្ឌមានជ័យ មុខរបរ គ្មាន ដកហូត​បាន​រថយន្ត​ជនរងគ្រោះ​ចំនួន ២​គ្រឿង​ម៉ាក​ព្រូស​ទាំងពីរ ដែល​បានធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ ២០២០​នៅ​កណ្តាល​អា​ធ្រា​ត្រ​និង​ទៀបភ្លឺ នៅ​សង្កាត់​ទួល​ទំពូង​ទី​១ និង​ទួល​ទំពូង 2​ក្នុង​យប់​តែមួយ ។ លោក យិន សាន អធិការ​ខណ្ឌចំការមន​បានអោយដឹងថា​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​នា​ព្រឹក​ថ្ងៃទី​១០ -០៩ -២០២០​មាន​ករណី​លួច​រថយន្ត​ចំនួន​២​គ្រឿង​នៅ​សង្កាត់​ទួល​ទំពូង​ទី​២​ក្រោយមក​ក៏បាន​អោយ​អធិការរង​ចំនួន​២​នាក់​ដើម្បី​ចុះ​ស្រាវជ្រាវ​លុះដល់​ថ្ងៃ​ដដែល​ល្ងាច​ម៉ោង​៥​បានធ្វើការ​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​២​នាក់​និង​រថយន្ត​ព្រូស​ចំនួន​២​គ្រឿង​ដែល​បាន​លួច​យប់​ទៀបភ្លឺ​នាំមក​សាកសួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌ ។​

​លោក ផន អូន អធិការរង​និង​លោក មៀ​ច ឈួន​សុ​ី​ម៉ូ​លីន អធិការរង​ខណ្ឌចំការមន​បាន​បញ្ជាក់ថា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ខ្លួន​បាន​ជិះ​រថយន្ត​ម៉ាក​ព្រូ​សព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២BH-២៧៧០​ជា​រថយន្ត​របស់​ឈ្មោះ បាន បុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ចំនួន​២​នាក់​ជិះ​ទៅ​លួច​រថយន្ត​ដើម្បី​ទៅ​លួច​ហើយ​ជនសង្ស័យ​ប្រទះឃើញ​រថយន្ត​ព្រូស​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២BA-២៧៦៦​នៅ​ទីតាំង​ផ្ទះ​លេខ​០១ តាមផ្លូវ​១៧៣ ស្ថិតនៅ​ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​២​ដោយ​ប្រើ​ប្រព័ន្ធ​ផ្ដាច់​ភ្លើង​(​ឆិ​ប​)​ហើយក៏​បើករថយន្ត​យកទៅ​លាក់ទុក​នៅ​ដី​ឡូ​តិ៍​ក្នុង សង្កាត់ ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​រួច​ក៏​បន្ត​លួច​រថយន្ត​ព្រូស​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ-៧៦១៣​ដោយ​លួច​មុខផ្ទះ​លេខ​១២៨ ផ្លូវ​៤៥០​ភូមិ​២ សង្កាត់​ទួល​ទំពូង​ទី​១ ហើយ​លួចបាន​រថយន្ត​សរុប​២​គ្រឿង​ជនសង្ស័យ​យក​រថយន្ត​ដែល​លួច​យក​លាក់ទុក​នៅ​ដី​ឡូ​តិ៍​តែ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់​បាន​ជនសង្ស័យ​ពេល​ចូល​រថយន្ត​លួច​យកទៅលក់ ។​នៅពេល​ថ្ងៃទី​១២ ខែ​ឆ្នាំ​ដដែល​ធ្វើការ​ដកហូត​រថយន្ត​ព្រូស​របស់​ជនសង្ស័យ​នៅ​សង្កាត់ អូ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា យកមក​រក្សាទុក​នៅ​អធិការ​ខណ្ឌចំការមន​ក្នុ​ុ​ង​ប្រតិបត្តិ​ការណ៍​ខាងលើ​បាន​ដកហូតយក​រថយន្ត​សរុប​ចំនួន​៣​គ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស​ក្នុងនោះ​រថយន្ត​៣​គ្រឿង​មាន​រថយន្ត​ជនរងគ្រោះ​ចំនួន​២​គ្រឿង​រថយន្ត​និង​ជនសង្ស័យ​ចំនួន​១​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​លួចរ​ថយ​ន្នៅ​ថ្ងៃកើតហេតុ ។​បច្ចុប្បន្ន​ជនសង្ស័យ​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​រថយន្ត​អ្នករងគ្រោះ​បានប្រគល់​ជនរងគ្រោះ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​យោងតាម​ព្រះរាជអាជ្ញារង​អេ​ម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញាតិ​ផងដែរ ។ ជនរងគ្រោះ​ឈ្មោះ វឹង មួយ​ហួរ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់នៅ ផ្លូវ​៤៥០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​៕

អត្ថបទដែលជាប់ទាក់ទង