ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន ដេវិឌប្រើពេលតែ២ទឹកប៉ុណ្ណោះ សម្រាប់កៅអីជុំទី២

138


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Serie by Cellcard វគ្គជម្រុះជុំទី១នាយប់ថ្ងៃទី១២កញកញាអ្នកប្រដាល់រិន ដេវីដក្លិបនាគរាជគុន
ខ្មែរប្រើពេលតែត្រឹម២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់រឿន សុខលីក្លិបយុវជនពន្លកថ្មីព្រែកឯងឲ្យសន្លប់ក្រោកលែងរួច ។
សុខលីហាក់ដូចជាបង្ហាញពីភាពគ្មានជំនឿចិត្តចំពោះការប្រកួតនេះតាំងពីមុនការប្រកួតរចាប់ផ្ដើមឯណោះក្ហនុងខណៈដែលរិន
ដេវីដបាននិយាយដោយប្រយ័ត្នប្រយែងថាគេមិនហ៊ានមើលស្រាលគូប្រកួតឡើយតែគេនឹងប្រកួតឲ្យអស់ពីសមត្ថភាព ។ដេវីដពិតជាធ្វើ
បានល្អដោយគេទាត់សុខលីមួយជើងចំកញ្ចឹង ក និងបន្ថែមប៉ុន្មានកណ្ដាប់ដៃទៀតធ្វើរឿន សុខលីសន្លប់ក្រោកលែងរួចតែម្ដង ។
រឿន សុខលីត្រូវខ្ទាតចេញពីការប្រកួតដោយគ្មានវាសនាបានឡើងទៅប្រកួតជុំទី២ទៀតលើយរីឯរិន ដេវីដបានឧិកាសកក់កៅអី
សម្រាប់ប្រកួតវគ្គេជម្រុះជុំទី២បន្តទៀត ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់នឹម ននក្លិបទ័ពឆ័ត្រយោង៩១១បានបំពានដល់ប្រកួតរបស់ខ្លួនភួង ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធនៅទឹកទី២ហើយត្រូវអាជ្ញាកណ្ដាលកំណត់ឲ្យចាញ់ដោយសារតែបំពានគូប្រកួត ។
តាមពិតស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំងថ២រូបនេះសមត្ថភាពមិនមាននរណាលើនរណាខ្លាំងនោះទេ ។តែនឹម នន
ដែលជាអ្នកប្រដាល់ដែលមានមហិច្ឆតារចង់ឈ្នះគូប្រកួតឲ្យបានឆាប់នោះនៅទឹកទី២ក្នុងខណៈដែលពិសិដ្ឋដួលនោះនឹមននបានបន្ថែមមួយ
ជង្គង់ស្ដាំចំថ្គាមឆ្វេងរបស់ពិសិដ្ឋបណ្ដាលឲ្យពិសិដ្ឋដួលកសន្លប់ក្រោកលែងរួចតែម្ដង ។ លោកហ៊ិន សៃហេងដែលជាអាជ្ញាកណ្ដាលដឹកនាំ
ការប្រកួតនោះបានប្រាប់ទៅចៅក្រមទាំង៥រូបថានឹម ននពិតជាបំពានលើគូប្រកួតមែន ។ លោកបាននិយសយថាបទបញ្ជានៃការប្រកួត
ទោះបីដោយចេតនាក៏ដោយអចេតនាក៏ដោយក៏មានកំហុសដូចគ្នា ។
ស្នងការប្រកួតនៃព្រឹត្តិការណ៍នេះបានឯកភាពចំពោះការលើកឡើងរបស់អាជ្ញាកណ្ដាលហើយក៏កំណត់ឲ្យអ្នកប្រដាល់នឹម នន
ចាញ់ភួង ពិសិដ្ឋដោយស្វ័យប្រវត្តិតែម្ដង ។
ប្រកួតក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរអ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយខាំ សូរិយាក្លិបរ៉ាហាប់ស្វ័យប៉ាកត្រូវអ្នកប្រដាល់ជើង
ចាស់វៀត ប៊ុនឌឿនក្លិបគុហារព្រហ្មជ័យទាត់ឲ្យខូចជើងនៅមុនស្នូរជួងបញ្ចប់ទឹកទី ១ ។
សម្រាប់គូនេះនរណាក៏ដឹងជាមុនថាសូរិយាមិនមែនជាឧបសគ្គសម្រាប់ប៊ុនឌឿនដែរតែសម្រាប់ប៊ុនឌឿនទំនងជាមានមានជំនឿចិត្តថាការប្រកួតនេះគេនឹងឈ្នះរួចទៅហើយ ។ទីបំផុតប៊ុនឌឿនប្រើរយៈពេលខ្លីបំផុតក្នុងការយកឈ្នះគូប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង