ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យានអវកាសចិនដែលកំពុងឆ្ពោះទៅភពអង្គារ ធ្វើដំណើរបានចម្ងាយសរុប១៣៧លានគីឡូម៉ែត្រ

71

យោងតាមសេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលកម្មវិធីរុករកទីអវកាស និងឋានព្រះច័ន្ទនៃទីភ្នាក់ងារអវកាសចិន គិតត្រឹមចុងសប្តាហ៍នេះ យាន Tianwen-1 ស្ថិតនៅចម្ងាយជាង១៥លានគីឡូម៉ែត្រពីភពរបស់យើង ខណៈចម្ងាយធ្វើដំណើរសរុបរបស់វាគឺ១៣៧លានគីឡូម៉ែត្រ។ វាត្រូវគេរំពឹងថានឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ កាលពីចុងខែកក្កដា Tianwen-1 ក៏បានផ្តិតយករូបភាពមួយនៃផែនដីនិងព្រះច័ន្ទថែមទៀតផង។

គួរជម្រាបថា ចិនបានបាញ់បង្ហោះយាន Tianwen-1 កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលវាគឺជាចាប់ផ្តើមលើកដំបូងបំផុតនៃការរុករកនៅភពដទៃទៀតដោយប្រទេសចិន។ បេសកកម្ម Tianwen-1 មានផ្ទុកនូវយានប្រភេទជាផ្កាយរណប (Orbiter), ប្រភេទចុះចត (Lander) និង ប្រភេទអាចចល័តបាន (Rover)។ ក្រៅពីចិន សហរដ្ឋអាមេរិកនិងអេមីរ៉ាត់អារ៉ាប់រួមក៏បានបញ្ជូនយានអវកាស ទៅកាន់ភពអង្គារកាលពីខែកក្កដាដូចគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង