ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេបំផុត

76

Worldometer បានចុះផ្សាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេបំផុត គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ១,១៤០នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៩៣,២១៥នាក់។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ជិត ៤ពាន់នាក់ គឺចំនួន ៣,៩០៣នាក់ នៅជុំវិញពិភពលោក ហើយវីរុសនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង ២៤ម៉ឺននាក់ គឺចំនួន ២៤៣,៩៦៩នាក់។

សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងជារៀងរាល់ថ្ងៃ ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុស Covid-19 បានកើនឡើងដល់ជិត ១លាននាក់ គឺចំនួន ៩២៧,៩៨៤នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត ៣០លាននាក់ គឺចំនួន ២៩,១៧៥,៤៥៤នាក់ ខណៈដែលអ្នកជាសះស្បើយសរុប បានកើនឡើងដល់ជាង ២១លាននាក់ គឺចំនួន ២១,០១៨,១៧៦នាក់៕

អត្ថបទដែលជាប់ទាក់ទង