ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេជ្រ ប៊ុនសិទ្ធ និង ភួង ឡាំកូស៊ីននរណាកក់កៅអីជុំទី២?

131

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cellcard សម្រាប់ថ្ងៃទី១៩កញ្ញាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេង២រូបទៀតហើយ
ដែលត្រូវប្រជែងគ្នាដណ្ដើមយកកៅអីសម្រាប់វគ្គជម្រុះជុំទី២ ។
សម្រាប់ព្រឹត្តិការណ៍នេះអ្នកចាញ់គឺហាលអាវចំពោះអ្នកឈ្នះនឹងឡើងទៅប្រកួតជម្រុះបន្តនៅជុំទី២ទៀត ។ពេជ្រ ប៊ុនសិទ្ធក្លិបចល
នាយុវជនកម្ពុជា១៥៧គុនខ្មែរជួបជាមួយអ្នកប្រដាល់ជាយដែនភួន ឡាំកូស៊ីនមកពីក្លិបសាន់យ៉ាន់នាគា ។ពួកគេជាកំពូលអ្នកខ្លាំងក្នុងប្រភេទ
ទម្ងន់៥៤គីឡូក្រាមដូចគ្នា ។
ខ្លាំងនិង ខ្លាំងជួបគ្នាមិនដឹងថានរណាប្រជែងបានកៅអីនៅវគ្គជម្រុះជុំទី២ហើយនរណាត្រូវវេចសម្ពាយត្រលប់ទៅផ្ទះវិញនោះទេ។
ប៊ុនសិទ្ធគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥០ដង ចាញ់១០និងស្មើពិន្ទុ៨ដង ។គេជាអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរកែងនិងជង្គង់មិនតែ
ប៉ុណ្ណោះគេវ៉ៃមិនសូវចេះសន្សំសំចៃកម្លាំងឡើយ ។
ចំពោះភួន ឡាំកូស៊ីនវិញមួយរយៈនេះគេបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគេមានរបៀបវ៉ៃយ៉ាងពិសេស
គឺល្អទាំងវ៉ៃលុក និង ល្អទាំងការការពារមិនតែប៉ុណ្ណោះកម្លាំងគេក៏ល្អ ។អ្នកប្រដាល់ជាយដែនរូបនេះមានប្រវត្តិប្រកួត៤៥ដង ឈ្នះ៣៥ដង ចាញ់៧ដង និងស្មើពិន្ទុ៣ដង ។
ជើងខ្លាំងភួន ឡាំកូស៊ីនដែលខំស្កាត់មកពីពីជាយដែនខេត្តបន្ទាយមានជ័យ និង ពេជ្រ ប៊ុនសិទ្ធដែលជាអ្នកលេងដីក្រុងភ្នំពេញមិន
ដឹងថានរណាខ្ទាតចេញពីការប្រកួតនោះឡើយ ?
សូមបញ្ជាក់ថាមកទល់ពេលនេះមានអ្នកប្រដាល់ចំនួន៣រូបហើយដែលបានកក់កៅអៅសម្រាប់ប្រកួតបន្តនៅវគ្គជម្រុះជុំទី២ហើយក៏មានអ្នកប្រដាល់៣រូបដែរដែលខ្ទាតចេញពីការប្រកួតនោះ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វានើ់វិញនោះលន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រ
ដាល់ងួន គាក្លិបតាឡីដំរីមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សៀកឡេងជាអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរហើយនៅពេលប្រកួតប្រសិនបើគេអាចផ្ដួលគូប្រកួតបានគេនឹងផ្ដួលភ្លាមៗតែម្ដង ។
តែជួបជាមួយងួន គាវាមិនមែនជារឿងងាយស្រួលនោះទេគេជាអ្នកប្រដាល់ចិត្តធ្ងន់វ៉ៃមិនឆេវឆាវជាពិសេសគេជាអ្នកប្រដាល់ដែលមិនងាយគូ
ប្រកួតវាយឲ្យសន្លប់នោះឡើយ ។ជំនួបមួយនេះនរណាឈ្នះ តែសម្រាប់ងួន គាប្រសិនបើគេចាញ់នោះក៏គេធ្វើឲ្យគូប្រកួតវេទនា និង ទ្រមខ្លួន
ដែរ ។
តុប ផេងក្លិបកុលបុត្រគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់សូដា លីម៉ូក្លិបគោព្រៃគុនខ្មែរដោយពួកគេប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៥៧គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងថ្មីដែលមិនសូវមានគេស្គាល់នោះឡើយ ។បើតាមការអះអាងពីមន្ត្រីផ្គូរផ្គងនោះថាពួកគេនៅខ្ចីមែនតែ
ស្នៀតគុនរបស់គេមិនអន់ឡើយពួកគេនឹងធ្វើឲ្យគេកាន់តែស្គាល់តាមរយៈការប្រកួតនេះមិនខាន ។
ថាំង ឌីណាក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ពូកែឌឺម៉ន ភារម្យដោយប្រកួតគ្នាក្នុងប្រ
ភេទទម្ង់៥៤គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងចាស់ដែលមានកលល្បិចវ៉ៃល្អ និងរហ័សដូចគ្នា ។ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះ
ទាំងអ្នកចាញ់នឹងទ្រមខ្លួនដូចគ្នាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង