ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ប្រមាណ ២១៧.៩៣២នាក់

53

 

ភ្នំពេញ៖សម្រាប់ថ្ងៃទី១ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិមានចំនួនប្រមាណ ២១៥.៩៤១ នាក់
− ភ្ញៀវបរទេសមានចំនួនប្រមាណ ១.៩៩១ នាក់

សម្រាប់ខេត្តដែលមានភ្ញៀវច្រើនចាប់ពី១មុីននាក់ឡើង រួមមានះ
១- ខេត្តកណ្តាល ២១២៤១ នាក់
២-ខេត្តបាត់ដំបង ១៩៩៥០ នាក់
៣-ខេត្ត កំពត ១៩៤១៥ នាក់
៤-សៀមរាប ១៧២៦៦ នាក់
៥-ខេត្តព្រះសីហនុ ១៦៣១៨ នាក់
៦-ខេត្ត កំពង់ឆ្នាំង ១៥៩៩៥ នាក់
៧ ខេត្តតាកែវ ១១១៦៥ នាក់
ខេត្ត កំពត ១១១២២ នាក់

ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ។

គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានាការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព តំលៃសមរម្យ ហើយគោលដៅទេសចរណ៍ទាំងអស់ បានបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង