ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ខ្លាំង ធ្វើឲ្យរលំបង្គោល បណ្តាញតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុលចំនួន០៣ដើម

62

ខេត្តព្រះសីហនុ៖ប្រធានអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងថា នៅព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីក្រុងព្រះសីហនុទ្វារចរន្ត(F6B) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មូលហេតុដោយសារមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ខ្លាំងធ្វើឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុលចំនួន០៣ដើម។

អគ្គិសនីខេត្តព្រះសីហនុបានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីក្រុងព្រះសីហនុទ្វារចរន្ត(F6B) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃ ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុដោយសារមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ខ្លាំងធ្វើឲ្យហូរច្រោះដីបណ្តាលឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល និងបង្គោលត្រង់ស្វូចំនួន០៣ដើម។ ក្រុមការងារបច្ចេកទេសបានធើ្វការដោះប៉ុងទីតាំងដែលមានកំហូចចេញ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅពេលម៉ោង ០៩:៥៧ នាទីព្រឹក។ ដោយឡែកចំពោះត្រង់ស្វូឯកជនចំនួន០៤បន្ទប់ភ្លើង PMT-1197, PMT-748 , PMT-1303 & PMT-818 ពុំទាន់មានចរន្តអគ្គិសនីប្រើប្រាស់នៅឡើយទេ រង់ចាំការដាំបង្គោលបណ្តាញរួចរាល់ទើបភ្ជាប់ចរន្តជូន។

ក្រុមការងារបច្ចេកទេសកំពុងធើ្វការត្រួតពិនិត្យដើម្បីដាំបង្គោលបណ្តាញឡើងវិញ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង