ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាព ឆ្ពោះទៅរកកម្ពុជាគ្មានមីន

55

ឯកអគ្គរាជទូត Kang បានទៅទស្សនកិច្ច នៅខេត្តបន្ទាយមានជ័យ និងប៉ៃលិន ដើម្បីជួបជាមួយប្រជាជនក្នុងតំបន់ និងពិនិត្យមើលទីកន្លែង ដែលត្រូវបានគេបោសសំអាតគ្រាប់មីន តាមរយៈគម្រោងបោសសំអាតមីនដើម្បីលទ្ធផល ផ្តល់ថវិកាដោយអូស្រ្តាលី ក្នុងភាពជាដៃគូជាមួយ UNDP Cambodia និង អាជ្ញាធរមីន – Cambodian Mine Action Authority ។ ប៉ៃលិនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារមីនព្រោះជាបន្ទាយចុងក្រោយ របស់ខ្មែរក្រហម រហូតដល់ ឆ្នាំ ១៩៩៨ ។

ចាប់តាំងពីឆ្នាំ ២០០៦ មក គម្រោងនេះ បានបោសសំអាតដីដែលមានមីន និងគ្រាប់មីនមិនទាន់ផ្ទុះ បានចំនួន ២៤៦ គីឡូម៉ែត្រការ៉េ។ ទោះបីជានៅមានកិច្ចការជាច្រើនដែលត្រូវធ្វើក៏ដោយ វិធីសាស្រ្តសំអាតមីនប្រកបដោយភាពច្នៃប្រឌិត រួមាន ការរកឃើញដោយ សត្វកណ្តុរ Giant Tanzanian សត្វឆ្កែ Belgian Malinois និងឧបករណ៍រាវរកចាប់ដែក Minelab ធ្វើនៅអូស្រ្តាលី បន្តពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកកម្ពុជាគ្មានមីន។

អូស្រ្តាលីក៏មានសេចក្តីរីករាយ ក្នុងការស្វាគមន៍ដៃគូថ្មីរបស់យើង មកកាន់ គម្រោង បោសសំអាតមីនដើម្បីលទ្ធផល គឺសាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលហ្សេឡង់៕

អត្ថបទដែលជាប់ទាក់ទង