ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​៦នាក់ ដោយសារ​រន្ទះបាញ់​

98

​បាត់ដំបង​៖ សែន​អាណោចអាធ័ម​ណាស់ មួយ​គ្រួសារ សមាជិក​១០នាក់ ស្លាប់​៦នាក់ រងរបួស​៤​នាក់ ដោយសារ​រន្ទះបាញ់ ល្ងាច​ថ្ងៃ ទី ១៧ កញ្ញា ២០២០ នៅ​ភូមិ​បឹង​អំពិល ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។

លោកវរសេនីយ៍ទោ ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីគ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង២០នាទីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបឹងធ្មួយ ក្នុង ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយរន្ទះបានបាញ់សម្លាប់ មនុស្ស ១ គ្រួសារ ស្លាប់យ៉ាងអាណោចអាធ័ម សរុបគឺស្លាប់ភ្លាមៗ ចំនួន ៦ នាក់ នៅនឹងកន្លែង និងរងរបួស ៤ នាក់ ។ នៅពេលកើតហេតុមានភ្លៀងរលឹមស្រិចៗ បន្ទាប់មកមានស្នូររន្ទះមួយបានលាន់ឮឡើងប្រៀបដូចជាសម្លេងផ្ទុះគ្រប់បែក ធ្វើឲ្យមនុស្សមួយក្រុមដែលកំពុងជួបជុំគ្នា ដួលដេករដូករណែល ដោយខ្លះនៅមានដង្ហើម ឯខ្លះទៀតបានបាត់បង់ជីវិតបាត់ទៅហើយ ។

ជនរងគ្រោះដែលស្លាប់ ១.ឈ្មោះ យ៉ុម ញ៉ឹក ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះរស់នៅត្រង់ចំណុចកើតហេតុខាងលើ ២.ឈ្មោះ ជា សុខណា ភេទស្រី អាយុ ៥៦ ឆ្នាំ ត្រូវជាប្រពន្ធ ៣.ឈ្មោះយ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាកូនបង្កើត ៤.ឈ្មោះ យ៉ុម រ៉ាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើត ៥.ឈ្មោះ ធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅខេត្តបាត់ដំបង និង ៦.ឈ្មោះ អន វិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង ។ ដោយឡែកអ្នកដែលរងរបួស កំពុងស្ថិតក្នុងការសង្គ្រោះពីក្រុមគ្រូពេទ្យគឺ ១ .ឈ្មោះ វឿន វុត្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់ខេត្តបាត់ដំបង ២ .ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង ៣ .ឈ្មោះ ហួត ហុង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅខេត្តបាត់ដំបង និង ៤. ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ៕ ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង