ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀង​ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ចំនួន ប្រមាណ​ ៤៧២​ ខ្នង

74

ខេត្ត​ព្រះសីហនុ​៖​ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញរបាយការណ៍ ករណីគ្រោះធម្មជាតិ​ (​ ជំនន់ទឹកភ្លៀង​ )​ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋនៅស្រុកព្រៃនប់ចំនួន ប្រមាណ​ ៤៧២​ ខ្នង ។

ចាប់ពីថ្ងៃទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ពិសេសនៅស្រុកព្រៃនប់ រហូតមកដល់ថ្ងៃទី១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០ គិតត្រឹមម៉ោង​ ១៤:០០​ នាទីរសៀល​ នៅស្រុកព្រៃនប់ ក្នុងឃុំចំនួន​ ០៤ មានផ្ទះប្រជាពលរដ្ឋប្រមាណ​ ៤៧២​ ខ្នង ស្មើនឹង​ ៤៧២​ គ្រួសារបានរងគ្រោះ ៖ ឃុំព្រៃនប់ ចំនួ​ន​ ១២៥ គ្រួសារ មនុស្ស ៥០៦​ នាក់ ស្រី​ ២៤៧ នាក់ ។ ឃុំទួលទទឹង ចំនួន​ ២៨៦​ គ្រួសារ មនុស្ស ១,១៨០​ នាក់ ស្រី ៦០៨ នាក់ ។ ឃុំអណ្តូងថ្ម ចំនួន​ ៤៦​ គ្រួសារ មនុស្ស​ ១​៨៨​ នាក់ ស្រី​ ៩៧​ នាក់​ ។
ឃុំសំរ៉ុង ចំនួន​ ១៥ គ្រួសារ មនុស្ស​ ៨៤​ នាក់ ស្រី​ ៤៤​ នាក់ ។ បណ្តាលឲ្យលង់ទឹកស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី អាយុ ១ ខួបកន្លះ នៅឃុំអណ្តូងថ្ម ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានចេញអន្តរាគមន៍ជួយ សង្ក្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដឹកជញ្ជូនមកទីទួលសុវត្ថិភាព ដោយប្រើប្រាស់ទូកអូរប័រចំនួន​ ៤ គ្រឿង ក្នុងនោះ​ (អធិការដ្ឋាននគរ បាលស្រុកព្រៃនប់​ ២ គ្រឿង និងអាជ្ញាធរស្រុក​ ២ គ្រឿង)​ និងបន្តប្រមូលផ្តុំកងកម្លាំងចុះទៅកន្លែងដែលរងគ្រោះតៀមជួយអន្តរាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង