ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ជួនគ្នានឹងការសម្ពោធ ការអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ

75

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។
សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុដែលអាចចូលរួមប្រកួតបានគឺមាន៖ផ្នែកបុរសសម្រាប់កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ចំណែកផ្នែកនារី៖ កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ៖ឡាករ គិតចាប់ពី (S3-S10)
ក្នុងឳកាសសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិប្រភេទកីឡាបាល់ទឹក(WaterPolo)គឺរួមមានក្រុមរាជធានីភ្នំ
ពេញ ប្រកួតជាមួយក្រុមខេត្តកំពង់ចាម។ កីឡាករ កីឡាកាវិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៤ វិញ្ញាសា(វិញ្ញាសាឯកត្តជនមាន៣, វិញ្ញាសាបណ្តាក់ មាន១វិញ្ញាសា)ជាមួយគ្នានេះក៏មានការប្រកួតសម្រាប់កីឡាជនពិការទៀតផង៕

អត្ថបទដែលជាប់ទាក់ទង