ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាននាខែខែវិច្ឆិកា

85

ភ្នំពេញ៖សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាចេញសេចក្តីប្រកាសជាផ្លូវការរៀបចំពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។
ការប្រកួតខាងលើសហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន៨រួមមាន៖បុរស(ពាន់ធំ) ៣នាក់ទល់៣នាក់(បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់(បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២)។
ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស(ពានធំ)អាចចូលរួមបានចាប់ពីចំណាត់ថ្នាក់លេខ០៩ឡើង។
*សម្គាល់៖ សមាគម ក្លិបអាច ចុះឈ្មោះចូលរួមប្រកួតបានក្នុង០១វិញ្ញាសា បានតែ០១ក្រុមប៉ុណ្ណោះ ការទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា(ក្នុងពហុកីឡដ្ឋានជាតិ)។ ការប្រជុំចាប់ឆ្នោតប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅ ទីលានកីឡាប៉េតង់(ក្នុងពហុកីឡដ្ឋានជាតិ) ៕

អត្ថបទដែលជាប់ទាក់ទង