ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គរុ​សិស្ស​អប់រំ​កាយ និង​កីឡា​២​ជំនាន់​ចំនួន​២៥១​នាក់​បានទទួល​សញ្ញាប័ត្រ​

254

​ ​ភ្នំពេញ​៖​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ និង កីឡា​២​ជំនាន់​គឺ​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ឆ្នាំ​សិក្សា​២០១៩-
២០២០​ចំនួន​២៥១​នាក់​បានទទួល​សញ្ញាប័ត្រ​នា​ព្រឹក​ថ្ងៃទី​២៣​កញ្ញា ។​
​ ​លោក​ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា លោក​MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា តំណាង​
​អង្គការ​ចាយ​កា​ប្រចាំ​កម្ពុជា​តំណាង​អង្គការ​បេះដូង​មាស​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​។​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ប្រាប់​អង្គពិធី​ឲ្យ​
​ដឹងថា​ក្រសួង​បន្ត​ពង្រឹង​វិស័យ​អប់រំ​កាយ និង កីឡា​តាម​សាលារៀន​ដោយបាន​ផ្សព្វផ្សាយ​ការអនុវត្តន៍​សៀវភៅ​អប់រំ​កាយ និង កីឡា​កម្រិត​បឋមសិក្សា ។​
​ ​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​កា​រេះ​ង្រឹ​ង​សហព័ន្ធ​ជាតិ​តាមរយៈ​ការបណ្ដុះ​បណ្ដា​កីឡាករ កីឡាការិនី គ្រូបង្វឹក​អាជ្ញាកណ្ដាល ចៅក្រម ការរៀបចំ​ទីលានកីឡា​តាម​ស្ដង់ដារ​ក្នុង​គ្រឹះស្ថានសិក្សា​ដោយ​ចាប់ផ្ដើម​ពី​វិទ្យាល័យ​មួយ​ក្នុង​រាជធានី ខេត្ត ។​ពង្រឹង ពង្រីក​វិស័យ​
​អប់រំ​កាយ​និង​កីឡា​ក្នុង​ម៉ោង​សិក្សា និង ក្រៅ​ម៉ោង​សិក្សា ។​
​ ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​អប់រំ​កាយ និង កីឡា​ដល់​កម្រិត​បរិញ្ញាប័ត្រ ជម្រុញ​មហាជន​ឲ្យ​ហាត់ប្រាណ​ជាប្រចាំ អភិវឌ្ឍន៍​
​សមត្ថភាព​គ្រូបង្វឹក អនុរក្ស កីឡាករ កីឡាការិនី​ថ្នាល​រួមជាមួយ​ការប្រកួត​កីឡា​ជាតិ​រៀងរាល់​២​ឆ្នាំ​ម្ដង ។​
​ ​លោក MIKAMI Masahiro បាន​អះអាង​ដែរ​ថា​ពេលនេះ​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន​កំពុងតែ​កំពុងតែធ្វើការ​រួមគ្នា​ដើម្បី​លើក​កំពស់​
​វិស័យ​អប់រំ​កាយ និង កីឡា​នៅ​កម្ពុជា​តរា​មរយៈ​ការជួយជ្រោមជ្រែង​ពី​អង្គការក្រៅរដ្ឋាភិបាល​នានា​របស់​ជប៉ុន ។​
​ ​ជាមួយនឹង​ការចែក​សញ្ញាប័ត្រ​នេះ​លោ​កស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​កាយ និង កីឡា​បា​សន​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​សាស្ត្រ​
​ចា​រ្យ និង​មន្ត្រី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ចំនួន​៧៤​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​២០០.០០០​រៀល ។​ចំពោះ​គរុ​សិស្ស​ចំនួន​២៥១​នាក់​
​ដែល​បានបញ្ចប់​ការសិក្សា​ក៏បាន​ទទួល​ថវិកា​ម្នាក់ៗ​២០០.០០០​រៀល​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង