ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូដា សុវណ្ណម៉ាយ និង បាង កានុននរណាឡើងទៅជុំទី២ ?

142

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cellcard សម្រាប់យប់ថ្ងៃទី២៦កញ្ញានេះអ្នកប្រដាល់២រូបទៀតហើយដែល
ត្រូវប្រជែងគ្នាដណ្ដើមយកកៅអីសម្រាប់វគកគជម្រុះជុំទី២ ។
សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់បាប កានុនក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាប ។អ្នក
ចាញ់ត្រូវខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើលងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះពួកគេមាន
ឈ្មោះបោះសម្លេងប្រហាក់ប្រហែលគ្នាប៉ុណ្ណោះតែបាង កានុនមួយរយៈនេះគេហាក់ដូចជាមានការប្រកួតច្រើនជាង ។
សូដា សុវណ្ណម៉ាយគេមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ១៦ដង ចាញ់៧ដង និងស្មើពិន្ទុ២ដង ។គេជាអ្នកប្រដាល់ដែលមានថ្វី
កណ្ដាប់ដៃល្អធ្ងន់ និងវ៉ៃចេញបានរហ័ស ចំពោះជង្គង់ និងកែងរបស់គេមិនសូវជាអស្ចារ្យនោះឡើយ ។
ចំពោះបាង កានុនវិញគេជាអ្នកប្រដាល់ចូលចិត្តប្រើកែង និងជង្គង់វាយប្រហារគូប្រកួតណាស់ ។ទោះបីកណ្ដាប់ដៃរបស់គេមិនដល់
សុវណ្ណម៉ាយក៏ពិតមែនតែកែងរបស់គេមិនដែលប្រណីដល់គូប្រកួតឡើយ ។ចំពោះជង្គង់របស់គេក៏វ៉ៃចេញបានល្អនិងចំគោលដៅបានល្អ
រីឯស្នៀតទាត់របស់គេមិនអាចមើលស្រាលបានឡើយ ។
អ្នកប្រដាល់មកពីខេត្តសៀមរាបរូបនេះមានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ២២ដង ចាញ់ចាញ់១១ដង និងស្មើពិន្ទុ២ដង ។បើតាម
មន្ត្រីខាងផ្គូរផ្គងនោះថារវាងអ្នកប្រដាល់ទាំង២រូបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។កៅអីសម្រាប់វគ្គ
ជម្រុះជុំទី២ធ្លាក់ទៅក្នុងដៃសុវណ្ណម៉ាយ ឬ បាង កានុន ?
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard នេះមានអ្នកប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រ
កួតហើយក៏មានអ្នកប្រដាល់៥រូបដែរដែលកក់កៅអីសម្រាប់ជុំទី២ ។ចុះនរណាជាអ្នកខ្លាំងទី៥ដែលនឹងត្រូវកក់កៅអីសម្រាប់ជុំទី២ ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះអ្នកប្រដាល់ព្រឿង សុចឺតក្លិបកងយោធពលខេមរភូមិន្ទបប្រកួតជាមួយអ្នកប្រ
ដាល់គា ស្រុនក្លិបនាគរាជចតុមុខដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
សុចឺតជាអ្នកប្រដា់វ័យក្មេងទម្ងន់ស្រាលមួយរូបដែលកំពុងតែមានឈ្មោះបោះសម្លេងគ្រាន់បើគេជាអ្នកប្រដាល់ដែលមានបទ
ពិសោធន៍ល្អនៅក្នុងប្រកួតពិសេសគេល្អទាំងការវាយលុក និង ការពារ ។ចំពោះគា ស្រុនវិញគេជាអ្នកប្រដាល់ជើងថ្មីដែលមិនសូវមានគេ
ស្គាល់ឡើយ ។អ្នកប្រដាល់រូបនេះទំនងជាមិនអន់ឡើយបើខ្សោយគេមិនផ្គូរផ្គងឲ្យប្រកួតជាមួយសុចឺតឡើយ នរណាជួបសំណាងល្អ ។
ខ្លាចាស់យុគយក្សផ្លែដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីសូដា ម៉ា
ឡាកាំងក្លិបគោព្រៃគុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សូដាម៉ាឡាកាំងជាអ្នកប្រដាល់ជើងថ្មីដែលមិនសូវមាននរណាស្គាល់ឡើយ ចំពោះយក្សផ្លែគេជាអ្នកប្រដាល់ជើងចាស់ពូកែឌឺដង
ដាក់គូប្រកួតតែគេជាអ្នកប្រដាល់ដែលមានកលល្បិចវ៉ៃល្អ សម្បូរល្បិចតែកម្លាំងគេខ្សោយបន្តិច ។សម្រាប់ការប្រកួតណវប្រសិនបើម៉ាឡា
កាំងឈ្នះគេនឹងមានឈ្មោះបោះសម្លេងខ្លាំងតែម្ដង ។
សាំង សាលីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយអ្នកប្រដាល់ធា វាសនាក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង