ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា​វាយ​សី​កំណត់​គោលដៅ​ប្រជែង​ យក​មេដាយមាស​មួយគ្រឿង ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​

316


​ ​ភ្នំពេញ​៖​ប្រមុខ​កីឡា​វាយ​សី​កម្ពុជា​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​លី កុសល​បានកំណត់​ពី​គោលដៅ​ក្នុងការ​ប្រជែង​យក​មេដាយមាស​
​ឲ្យ​បាន​យ៉ាងហោចណាស់​មួយគ្រឿង​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។​
​ ​កីឡា​វាយ​សី​កម្ពុជា​គឺជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​គ្រាន់បើ​មួយ​ទោះបី​នៅក្នុង​ការប្រកួត​កម្រិត​តំបន់​ប្រភេទ​កីឡា​នេះ​នៅ​
​មិនទាន់​ប្រជែង​បាន​មេដាយ​ក៏ពិតមែន ។​សម្រាប់​ការប្រកួត​នានា​ដូចជា​ការប្រកួត​កីឡា​នៃ​បណ្ដា​ប្រទេស​តំបន់​អនុតំបន់​ទន្លេមេគង្គ​កីឡា​
​វាយ​សី​កម្ពុជា​តែងតែ​ទទួលបាន​លទ្ធផល​ល្អជា​និច្ច ។​
​ ​លោក​ប្រធាន​សហព័ន្ធ​រូបនេះ​ទទួលស្គាល់ថា​វា​ពិតជា​លំបាក​តែ​យើង​ត្រូវតែមាន​ជំនឿ​ចិត្ត និង ការប្ដេជ្ញាចិត្ត ។​ប្រភេទ​កីឡា​វាយ​
​សី​គឺ​ត្រូវការ​ការប្ដេជ្ញាចិត្ត ជំនឿ​ចិត្ត កលល្បិច ថាមពល ព្រមទាំង​ភាព​អំណត់ ។​លោក​ទទួលស្គាល់ថា​បញ្ហា​ទាំងអស់នេះ​លោក​នឹងធ្វើ​បាន​
​ហើយ​សហព័ន្ធ​ទាំងមូល​ក៏បាន​ឯកភាពគ្នា​ដាក់​គោល​ដ្រៅ​ជែង​យក​មេដាយមាស​ឲ្យ​បាន​យ៉ាងហោចណាស់​មួយគ្រឿង​ដែរ ។​
​ ​សម្រាប់​សហព័ន្ធ​មួយ​មិនមែន​ត្រូវការ​តែ​កីឡាករ កីឡាការិនី​ដែលមាន​សក្ដានុពល​ប៉ុណ្ណោះ​ទេ​តែ​ត្រូវមាន​អាជ្ញាកណ្ដាល ចៅក្រម​
កម្រិត​អន្តរជាតិ​ដែលមាន​សមត្ថភាព រួម​ជាមួយនឹង​មន្ត្រី​រៀបចំ​ការប្រកួត​ទៀតផង ។​
​ ​ពេលនេះ​សហព័ន្ធ​បានផ្ដល់​ទំនុកចិត្ត​ដល់​កីឡាករ កីឡាការិនី​វ័យក្មេងៗ​ជាមួយនឹង​ការបញ្ជូន​ពួកគេ​ឲ្យ​ទៅ​ហ្វឹកហាត់​រយៈពេល​
​យូរ​នៅក្រៅ​ប្រទេស ព្រមទាំង​មួយចំនួន​ហ្វឹកហាត់​នៅក្នុង​ប្រទេស ។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ជាម សុភា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​ក៏បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា​យើង​ត្រូវតែ​មានការ​តាំងចិត្ត​បែបនេះ​
​ហើយ ។ ជាមួយគ្នានេះ​សហព័ន្ធ​ក៏បាន​រៀបចំ​នូវ​ផែនការ​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​សម្រាប់​ពួកគេ យើង​ត្រូវតែមាន​ជំនឿ​ចិត្ត ៕

អត្ថបទដែលជាប់ទាក់ទង