ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន បូរី៖អ្នកជំនាញកីឡាអត្តពលកម្មសហរដ្ឋអាមេរិកបទពិសោធន៍ដល់គ្រូបង្វឹក និងអត្តពលិក កម្ពុជាមុនចូលរួម SEA GAMES ខាងមុខនេះ

70

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តបានអនុញ្ញាតឲ្យអ្នកជំនាញកីឡាអត្តពលកម្មសហរដ្ឋអាមេរិកកញ្ញា Summer Solstice Thomas ជួបសម្តែងការគួរសម និងពិភាក្សាជួយអភិឌ្ឍនកីឡាអត្តពលកម្មកម្ពុជានៅអគ្គនាយកដ្ឋានកីឡា។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តបានប្រាប់ឲ្យដឹងថា កញ្ញា Summer Solstice Thomas មកប្រទេសកម្ពុជាលើកនេះក្នុងគោលបំណងជួយអភិឌ្ឍនកីឡាអត្តពលកម្មកម្ពុជាឲ្យមានភាពរីកចម្រើន ហើយកញ្ញាផ្តល់បទពិសោធន៍ដែលធ្លាប់ជាកីឡាការិនីចូលរួមព្រឹត្តិការណ៍ផ្សេងជូនក្រុមកីឡាករ-កីឡាការិនីកម្ពុជា ជាពិសេសកញ្ញាចង់បង្ហាញក្នុងនាមកីឡាអត្តពលកម្មដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាសម្រាប់ត្រៀមខ្លួនចូលរួមការប្រកួត SEA GAMES ខាងមុខនេះ។
លោកលោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធខែ្មរ កីឡាអត្តពលកម្មស្មគ្រចិត្ត និងក្នុងនាមលោកផ្ទាល់កញ្ញា Summer Solstice Thomas សម្រាប់ក្នុងការជួបអភិឌ្ឍន៍វិស័យអត្តពលកម្ម នៅកម្ពុជាបទពិសោធន៍ដល់អត្តពលិកអត្តពលកម្មដើម្បីត្រៀមខ្លួនហ្វឹកហាត់ ចូលរួមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

 

អត្ថបទដែលជាប់ទាក់ទង