ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីយ៉ាន់ម៉ាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ

129

នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបិទទ្វារទីក្រុងរ៉ង់ហ្គូនដែលជាអតីតរដ្ឋធានី ព្រមទាំងបិទសាលារៀន និងរោងចក្រកាត់ដេរនៅក្នុងទីក្រុងផងដែរ។ ទន្ទឹងគ្នានេះ អាជ្ញាធរបានធ្វើការណែនាំឲ្យបុគ្គលិក ការិយាល័យធ្វើការពីផ្ទះ និងប្រកាសពីបទបញ្ជាតឹងរ៉ឹងជាងមុនរួមមាន ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុក ដោយលើកលែងតែចំពោះបញ្ហាសុខាភាព និងស្ថានភាពបន្ទាន់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកជំងឺ ២,៣៨១នាក់បានជាសះស្បើយឡើងវិញ និងមនុស្សសរុប ១៥៥នាក់បានស្លាប់ គិតចាប់ពីការផ្ទុះឡើងនៃជំងឺនេះដំបូងបំផុតក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង