ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក បួន លឹម​ហេង ៖ វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល កីឡា​តេ​ក្វាន់​ដូ​ITF ជា​ឳ​សថ​ដ៏​មានតម្លៃ​វិសេសវិសាល​មិនអាច​កាត់ថ្លៃ​បាន

76

 

​ភ្នំពេញ​៖​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត “​ក​” “​កីឡា​តេ​ក្វាន់​ដូ​ITF ” រយៈពេល​៦​ថ្ងៃ​ដែលមាន​សិក្ខាកាម​ចូលរួម​សរុប ៣០​រូប មកពី​តាម​បណ្តា​ក្លិប​ចំនួន​១១​នៅ​រាជធានី​-​ខេត្ត នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF​កម្ពុជា​ក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​បានបញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។​
​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត ក “​កីឡា​តេ​ក្វាន់​ដូ​ITF” មានការ​អញ្ជើញ​ចូលរួម​ពី​លោក បួន លឹម​ហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ ITF កម្ពុជា លោក​ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ហ៊ុន សា​ម៉ុ​ត ប្រធាន​នាយកដ្ឋាន​អប់រំ កាយ និង​កីឡា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ ITF កម្ពុជា​។
​លោក បួន លឹម​ហេង បាន​មានប្រសាសន៍ថា នេះ​សមិទ្ធិផល​ថ្មី​ក្រោម​កិច្ចសហការ​ការងារ​រ​វាង​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ ITF កម្ពុជា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​អាណាព្យាបាល​របស់​សហព័ន្ធ​ជាតិ​ដែល​បានផ្តល់​ការយកចិត្តទុកដាក់​ក្នុងការ​ជួយផ្តល់​សេវា​បច្ចេកទេស​ក៏ដូចជា​ការផ្តល់​ថវិកា​ប្រចាំឆ្នាំ​ដល់​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ ITF កម្ពុជា​ក្នុង​ពង្រឹង និង​ពង្រីក​សកម្មភាព​ការងារ​ទាំង​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​ការរៀបចំ​ការប្រកួត​នានា​។​
​លោក​បាន​បន្តថា វគ្គ​នេះ​ជា​ឳ​សថ​ដ៏​មានតម្លៃ​វិសេសវិសាល​មិនអាច​កាត់ថ្លៃ​បាន ដែល​ផ្តល់ឱកាស​ពេញលេញ​ដល់​យើង​ទាំងអស់​ក្នុង​អភិវឌ្ឍ​សមត្ថភាព ទាំង​ចំណេះដឹង ជំនាញ និង​ប​ច្ចេញ​ទេពកោសល្យ​ដែល​ខ្លួន​មាន​ដើម្បី​ប្រកួតប្រជែង និង​កសាង​សមិទ្ធិផល ស្នាដៃ​ជាច្រើន​ក្នុង​កម្រិត​តំបន់ ទ្វីប និង​កម្រិត​ពិភពលោក តាមរយៈ​ការ​ឈ្នះ​មេដាយ​ជាច្រើន​នាពេល​កន្លងមក​នូវលើ​ឆាក​អន្តរជាតិ​។​
​លោក​អ៊ូ រតនា​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អេស​បាន​ឲ្យ​ដឹងថា សិក្ខាកាម​ចំ​នួ ន​៣០​នាក់​ដែល​ចូលរួម​វគ្គប​ណ្តុះ​បណ្តា ល​ស្តីពី “​គ្រូបង្វឹក​កម្រិត ក កីឡា​តេ​ក្វាន់​ដូ​” ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់ និង​មកពី​តាម​ក្លិប​នៅ​រាជធានី​ខេត្ត​ចំ នួន​១១ រួមមាន​៖​រាជធានី​ភ្នំពេញ​០១​នាក់ ខេត្តកណ្តាល​០១​នាក់ ខេត្តកំពង់ស្ពឺ ០៤​នាក់ ខេត្ត​ត្បូងឃ្មុំ​០២​នាក់ ខេត្តស្ទឹងត្រែង​០២​នាក់ ខេត្តពោធិសាត់​០១​នាក់​ខេត្តបាត់ដំបង ០២​នាក់ ខេត្តតាកែវ​០១​នាក់ ខេត្តព្រៃវែង​០២​នាក់ ខេត្ត​បន្ទាយ​មាន ជ័យ​០១​នាក់ និង​ខេត្ត​ប៉ៃលិន​០២​នាក់​។​
​លោក​អ៊ូ រតនា បញ្ជាក់​ឲ្យ​ដឹង​ទៀតថា លោក​គ្រូធំ​ជនជាតិ​កូរ៉េ រី ឆុ​ល​ណាំ ដែលជា​គ្រូ​អន្តរជាតិ​កម្រ​តិ​ខ្សែក្រវ៉ាត់​ខ្មៅ​៨​ជាន់ និង​ជា​ប្រធាន​បច្ចេកទេស​កីឡា​តេ​ក្វាន់​ដូ​ប្រចាំ​ទ្វីបអាស៊ី រួមជាមួយ​លោក បួន​ហ៊ុ​ង សុធី​យ៉ា ជា​អគ្គលេខាធិការ​សហព័ន្ធ មាន កម្រិត​ខ្សែក្រវ៉ាត់​ខ្មៅ​៧​ជាន់ ជា​គ្រូឧទ្ទេស​នៅក្នុង​វគ្គ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង