ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងឯកជួបជើងឯក នឹងធ្វើឲ្យកាន់តែកក្រើក ហើយ

83

 

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់ដែលមានជើងខ្លាំង២ក្រុមដែលមួយក្រុមមាន៤រូបនោះនឹងប្រជែងគ្នាដណ្ដើមជើងឯកក្នុងក្រុម
របស់ខ្លួនដើម្បីប្រជែងយកជើងឯកក្នុងចំណោមជើងឯកដែលមានរង្វាន់ចំនួន៥.០០០ដុល្លារ ។
នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលក្រុមទី១មានអ្នកប្រដាល់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ឈុត
សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់តាញ់ មករាមកពីសមាគមប្រដាល់
ក្រសួងការពារជាតិ ។
ក្រុមទី២មានអ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលដារុទ្ធខ័ណ្ឌពោធិ៍សែនជ័យ អេលីត ចំរើនក្លិបប៉ែន កាក់មរតកគុនខ្មែរ ម៉ឺន មេ
ឃាដែលគេស្គាល់ជាទូទៅថាជាកូនអាតីតអ្នកប្រដាល់ជើងខ្លាំងដែលមានរហស្សនាមថាអង្គរក្សជង្គង់ទិព្វមកពីសមាគមប្រដាល់ក្រសួង
ការពារជាតិ និងឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ។
ក្រុមនីមួយៗត្រូវចាប់ឆ្នោតប្រកួតនៅក្នុងក្រុមរបស់ខ្លួនដោយអ្នកចាញ់ត្រូវខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះត្រូវប្រកួតផ្ដាច់
ព្រ័ត្រដណ្ដើមជើងឯកក្នុងក្រុមរបស់ខ្លួន ។អ្នកក្លាយជាជើងឯកក្នុងក្រុមបានទទួលរងវាន់ចំនួន១.៥០០ដុល្លារ ចំពោះអ្នកដែលជាប់ជាជើង
ឯករងក្នុងក្រុមបានទទួលរងវាន់១.០០០ដុល្លារ ។
អ្នកប្រដាល់ដែលដណ្ដើមបានជើងឯកក្នុងក្រុមនីមួយៗនឹងបន្តប្រកួតគ្នាដណ្ដើមថានៈជាជើងឯកក្នុងចំណោមជើងឯកដែលគេ
ប្រសិទ្ធិនាមថាអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា ។ជំនួបគ្នារវាងជើងឯក និង ជើងឯកនេះអ្នកដែលប្រជែងបានតំណែងជាជើងឯកកំ
ពូលនឹងបានទទួលខ្សែក្រវាត់មួយអមដោយថវិកាចំនួន៥.០០០ដុល្លារ ចំពោះជើងឯករងបានទទួលត្រឹមតែ២.០០០ដុល្លារប៉ុណ្ណោះ ។
សម្រាប់ព្រឹត្តិការណ៍នេះក្នុងមួយសប្ដាហ៍ការប្រកួតមានតែមួយគូប៉ុណ្ណោះចំពោះគូប្រកួតអមជាមិត្តភាពមានចំនួន៣គូ។ក្នុងសន្និ
សីទកាសែតនាល្ងាចថ្ងៃទី២៦កញ្ញាលោកម៉ុល រ៉ាស៊ីនាយកផ្នែកលក់របស់ទូរទស្សន៍ស៊ី អិន ស៊ីបង្ហាញពីជំនឿចិត្តថាតាមរយៈការប្រកួតនេះ
នឹងពន្លេចចេញនូវកីឡាករល្អៗដែលមានសមត្ថភាពថែមទៀត ។
លោកមាន សំអុលដែលជានាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់សំណូមពរឲ្យអាជ្ញាកណ្ដាល ចៅក្រម បំពេញការងារ
ដោយយុត្តិធម៌ចពោះកីឡាករ ត្រូវមានភាពស្មោះត្រង់ដោយប្រកួតឲ្យអស់ពីសមត្ថភាព ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានព្រមានថាទាំងអាជ្ញាកណ្ដាលទាំងកីឡាត្រូវតែបំពេញការ
ងារដោយយុត្តិធម៌ ។អាជ្ញាកណ្ដាល ចៅក្រមបើមានភាពមិនយុត្តិធម៌នឹងត្រូវទទួលទណ្ឌកម្មស្របទៅតាមបទបញ្ជារបស់សហព័ន្ធ ចំពោះ
កីឡាករក៏នឹងត្រូវបញ្ឈរជើងទៅតាមវិន័យរបស់សហព័ន្ធទៅតាមទំហំនៃកំហុសរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង