ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ នៃការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ថ្ងៃដំបូង

172

ភ្នំពេញ៖កីឡាករ-កីឡាការិនីហែលទឹករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយច្រើនជាងគេព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនាថ្ងៃដំបូង រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។
សម្រាប់ការប្រកួតដំបូងក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប៨គ្រឿងរួមមានមេដាយ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប៥គ្រឿងរួមមានមេដាយ៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដណ្តើមបានមេដាយសរុប៨គ្រឿងរួមមានមេដាយ១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។
ចំពោះក្លិបហែលទឹកនាគរាជកំពង់ចាមដណ្តើមបានមេដាយប្រាក់៤គ្រឿង និងក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយសរុប២គ្រឿងរួមមាន មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង