ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT)​ជើងឯក​ថ្នាក់ជាតិ​២០២០​ចាប់ផ្តើម​ពាក់កណ្តាល​ខែតុលា​

89

​ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ស្ទីល (WT)​បានប្រកាស​រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT)​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៥​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឺ​ក​ហាត់​កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុងនោះ​សហព័ន្ធ​បានកំណត់​យក​វិញ្ញាសា​ប្រកួត​ចំនួន​១៥​វិញ្ញាសា​។​
​ចំពោះ​វិញ្ញាសា​ប្រកួត​ចំនួន​១៥​នោះ​បែង​ចែកចេញជា​២​ផ្នែក​ធំៗ​គឺ​វិញ្ញាសា​មេគុន​មាន​វិញ្ញាសា​ចាប់ពី​អាយុ​១៤​ដល់​២៨​ឆ្នាំ​រួមមាន​៖​មេគុន​ឯកត្តជន​បុរស​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​មេគុន​មាន​វិញ្ញាសា​ចាប់ពី​អាយុ​១៤​ដល់​២៨​ឆ្នាំ​រួមមាន​៖​មេគុន​ឯកត្តជន​នារី​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) និង​វិញ្ញាសា​មេគុន​មាន​វិញ្ញាសា​ចាប់ពី​អាយុ​១៤​ដល់​២៨​ឆ្នាំ​រួមមាន​៖​មេ​គុនគូ បុរស និង​នារី​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) មេគុន​ទី​៦ (Yook Jang )​ដល់​មេគុន​ទី​១២ (Pyongwon) មេគុន​ក្នុង​ម្នាក់​អាច​ប្រកួត​បាន​២​វិញ្ញាសា​។​
​ចំណែក​វិញ្ញាសា​ប្រយុទ្ធ​មាន​១២​ចែកចេញ​២​ផ្នែក គឺ​ផ្នែក​បុរស​មាន​៨​វិញ្ញាសា រួមមាន​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៨​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥១​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៤​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៨​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៣​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​)​។​
​រីឯ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៨​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៧៥​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៨៧​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​)​។ ដោយឡែក​វិញ្ញាសា​នារី​៤​ដូចជា វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៦​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៩​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៣​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៧​គ​.​ក្រ​ចាប់ពី​អាយុ​១៧​ដល់​២៨​ឆ្នាំ​(​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​)៕​

អត្ថបទដែលជាប់ទាក់ទង