ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​

44

 

​ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​ស្រុក​ភ្នំ​ក្រវ៉ា​ញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កំពង់​ខ្ញុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ នៅវេលា​ម៉ោង​៦​និង​៣០​នាទី នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​បានធ្វើ​សកម្មភាព​មកលើ​គាត់ នៅ​គ្រា​ដែល​គាត់​កំពុង​នៅក្រោម​ផ្ទះ ដោយ​គំរាម​អា​រក​សម្លាប់ និង អូស​ដៃ​គាត់​យកទៅ​ចំណុច​មាត់បឹង​កំពង់​ខ្ញុំ ផ្នែក​ខាងក្រោយ​ផ្ទះ​ចម្ងាយ ប្រមាណ​៦០​ម៉ែត្រ បំណង​រំលោភ​សេពសន្ថវៈ​តាមរយៈ​ការ​គំរាម និង​បង្ខំ​រូបគាត់​ឲ្យ​ដោះ​សម្លៀកបំពាក់ ប៉ុន្តែ​សំណាងល្អ​ពេលនោះ​បានកូន​របស់គាត់​បំភ្លឺ​ភ្លើង​ពិល​ស្រែកហៅ​ម្ដាយ ធ្វើ​ឲ្យ​ជនសង្ស័យ ភិតភ័យ​រត់គេច​បាត់​ទៅ ។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ហៀន ដៀល អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ រ​.​យ អាយុ ៥៩​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​

​ប្រភព​ដដែល​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ពោធិ៍សាត់​ចាត់ការ​បន្ត ៕

អត្ថបទដែលជាប់ទាក់ទង