ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅរដ្ឋគុយវ៉ែត បានសោយទិវង្គតក្នុងព្រះជន្ម ៩១វស្សាដោយព្រះរោគ

79

គុយវ៉ែត៖ ព្រះចៅនៃរដ្ឋគុយវ៉ែត Sabah al-Ahmad al-Jaber al-Sabah បានសោយទិវង្គតហើយ នៅថ្ងៃអង្គារទី២៩ កញ្ញានេះ ក្នុងព្រះជន្ម៩១វស្សា នៅឯមន្ទីរពេទ្យ មួយកន្លែង នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ព្រះចៅគុយវ៉ែត Sabah ប្រសូតក្នុងឆ្នាំ១៩២៩ និងបានក្លាយជាព្រះចៅនៃរដ្ឋគុយវ៉ែត នៅខែមករា ឆ្នាំ២០០៦ បន្ទាប់ពីការចូលទិវង្គតនៃព្រះចៅ Sheikh Jaber al-Sabah។ ព្រះអង្គ Sabah កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានយាងដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីព្យាបាលព្រះរោគ ក្រោយទទួលការ វះកាត់មួយ។ព្រះអង្គម្ចាស់រាជទាយាទ Nawaf al-Ahmad al-Sabah ត្រូវបានគេរំពឹងថានឹងឡើងសោយរាជ្យបន្តពីព្រះអង្គ Sheikh Sabah៕

អត្ថបទដែលជាប់ទាក់ទង