ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីន សេងហុង​ប្រជែង​ឈ្នះ​ឡុង ខេត្ត​ដែរឬទេ ?

81

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by CellCard​វគ្គ​ជម្រុះ​ជុំ​ទី​១​បាន​ឈានដល់​សប្ដាហ៍​ទី​៥​ហើយ​សម្រាប់​ថ្ងៃទី​៣​តុលា​
​នេះហើយ​នៅក្នុង​ការប្រកួត​ទី​៥​នេះ​អ្នក​ប្រដាល់​ជើង​ថ្មី​លីន សេងហុង​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់់​
​ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​
​ ​សេងហុង​ទំនងជា​មិន​ខ្សោយ​ទេ​ទើប​គេ​ហ៊ាន​ចូលប្រឡូក​ក្នុង​ការប្រកួត​ដណ្ដើមពាន​នេះ​ក្នុងខណៈដែល​ឡុង ខេត្ត​ជា​ខ្លា​ចាស់​
​មួយរូប​កំពុងតែបន្ត​មានឈ្មោះ​បោះ​សម្លេង ។​សូមបញ្ជាក់ថា​ឡុង ខេត្ត​ពិតជា​ខ្លាំង​មែន​តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​អំណួត និង ចូលចិត្ត​វាយ​
​បំពាន​គូប្រកួត​ដោយ​ធ្វេសប្រហែស​ក្នុងការ​ការពារ​ដែល​នេះ​ជា​ចំណុចខ្សោយ​របស់គេ ។​
​ ​សេងហុង​គេ​ទើបតែ​ធ្លាប់​ចូលរួម​ការប្រកួត​បាន​២៥​ដង​ប៉ុណ្ណោះ​ដែល​ក្នុង​នោះគេ​ឈ្នះ​បាន​១៦​ដង ចាញ់​៧​ដង និ​ស្មើ​ពិន្ទុ​២​ដង ។​
ចំពោះ​ឡុង ខេត្ត​វិញ​គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​បាន​រហូតដល់​៨៥​ដង​ឈ្នះ​៥៦​ដង ចាញ់ ២០​ដង និង​ស្មើ​ពិន្ទុ​៩​ដង ។ ទោះបី​ស្ថិតិ​ប្រកួត​ខុស​
​គ្នា​ក៏​ពិតមែនតែ​លីន សេងហុង​ប្ដេជ្ញា​ថា​នឹង​ប្រជែង​យក​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​ឲ្យ​ទាល់តែ​បាន ។​ចំពោះ​ឡុង ខេត្ត​វិញ​ក៏​គេ​បាន​បោះ​
​សំដី​ថា​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នឹង​បានមក​គេ ។​
​ ​សុទ្ធតែ​ខ្លាំង​ដូចគ្នា​បែបនេះ​មិនដឹងថា​នរណា​ប្រជែង​បាន​កៅអី​ជុំ​ទី​២​នោះឡើយ ។​ការប្រកួត​មួយ​នេះ​ប្រសិនបើ​ឡុង ខេត្ត​ឈ្នះ​
​វា​ជា​រឿង​ធម្មតា​មួយ​របស់​អ្នក​ប្រដាល់​ជើងចាស់​តែ​ប្រសិនបើ​ចាញ់​វិញ​នោះ​កេរ្តិ៍​របស់​លីន សេងហុង​នឹង​កាន់តែ​លេចធ្លោ​ហើយ ។​
​ ​សូមបញ្ជាក់ថា​មកទល់​ពេលនេះ​មាន​អ្នក​ប្រដាល់​ចំនួន​៥​រូប​ហើយ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​ហើយក៏​មាន​អ្នក​ប្រដាល់​៥​រូប​ដែរ​
​ដែល​ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។​ចុះ​រវាង​ឡុង ខេត្ត​និង លីន សេងហុង​នរណា​ជា​ជន​ទី​៦​ដែល​ខ្ទាត​ចេញ​និង​ជា​ជន​ទី​៦​ដែល​
​ឡើងទៅ​ជុំ​ទី​២?
​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ​នោះ​អ្នក​ប្រដាល់​ថា​ន់ ប៊ុន​រ៉ុង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​
​មាឃ សុវណ្ណារ៉ា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​ប៊ុន​រ៉ុង​ជា​អ្នក​ប្រដាល់​ជំនាន់​ថ្មី​មួយរូប​ដែល​កំពុង​តែមាន​អំណួត​រីឯ​មាឃ សុវណ្ណារ៉ា​វិញ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កណ្ដាប់​
​រឹង​ដូច​ថ្ម និង​វ៉ៃ​ចេញ​បាន​រហ័ស​ព្រម​តាំង​មាន​ប្រសិទ្ធភាព​ទៀតផង ។​
​ ​ប្រសិនបើ​ប៊ុន​រ៉ុង​ហ៊ាន​តែ​ប្រហែស​នោះគេ​នឹង​សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់​សុវណ្ណារ៉ា​តែ​ប្រសិន​ប់​សុវណ្ណារ៉ា​ការពារ​អន់​នោះ​
​ក៏​នឹងរង​របួស​ដោយសារ​កែង​របស់​ប៊ុន​រ៉ុង​ដែរ ។​ចាំមើល​នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ?
​ ​ខ្លា​ចាស់​អ៊ុង ំ​កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​សឿន ឆ្នើម​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​
​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​ ​កំសត់​មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ​តែ​យឺត និង​ចិត្ត​តូច​បន្តិច ចំពោះ​សឿន ឆ្នើម​វិញ​គេ​នៅ​វ័យក្មេង និង​មាន​អំណួត​បន្តិច ៊​សម្រាប់​អ្នក​ប្រដាល់​
​ទាង​២​រូបនេះ​រវាង​អ្នកឈ្នះ​និង​អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។​
​ ​ខាំ កូន​ខ្លា​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុ​ក ប៊ុន​សំណាង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ដោយ​ប្រកួត​គ្នា​ក្នុង​
​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង