ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ហ៊ុន សែន ពាមជីកង​បញ្ជូន​អត្ត​ព​លិ​ក​ឆ្នើម​ចូលរួម​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT)​ជើងឯក​ថ្នាក់ជាតិ​២០២០​របស់​ខេ​មរ​សហព័ន្ធ​

88

 

 

​ខេត្តកំពង់ចាម​៖​ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន​ពាមជីកង​របស់​ខេត្តកំពង់ចាម ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​បឹងត្របែក និង​ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ប៊ូ​យ៉ុង​-​ខ្មែរ​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​៩​នាក់ ចូល​រួ​ម្រឹ​ត្តិ​ការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT)​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៥​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឺ​ក​ហាត់​កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុងនោះ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បានកំណត់​យក​វិញ្ញាសា​ប្រកួត​ចំនួន​១៧​វិញ្ញាសា​។​

​លោក សំ សុខ​ឃី ជា​សមាជិក​ខេ​មរ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ​បាន ប្រាប់​ឲ្យ​ដឹងថា ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន​ពាមជីកង​របស់​ខេត្តកំពង់ចាម​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​៥​នាក់​ក្នុង​កីឡាការិនី​២​នាក់ ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​បឹងត្របែក​បញ្ជូន​កីឡាករ​-​កីឡាការិនី​២​នាក់ និង​ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ប៊ូ​យ៉ុង​-​ខ្មែរ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​២​នាក់ ។ សកម្មភាព​ដោយមាន​ការជួយ​គាំទ្រ ពី​លោក​បណ្ឌិត​សភាចា​រ្យ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ប្រធាន​មន្ទីរ អប់រំ​ខេត្ត ស្រុក​កងមាស នាយក​វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ។​

​លោកគ្រូ​បាន​បន្តថា មុន​ចេញ​ការប្រកួត​កីឡា​ជាតិ យើង​នឹងធ្វើ​ការហ្វឹកហាត់ ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ស្របតាម​គោលការណ៍ ច្បាស់លាស់​ធ្វើ​ឲ្យ​ប្អូនៗ កូនៗ​ទាំងអស់គ្នា មាន​ឆន្ទៈ​មុត​ស្រួច​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា រួមមាន​មេដាយ មាស ប្រាក់ និង​មេដាយ​សំរឹទ្ធ​។ លោក​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ខេត្ត​ជួយឧបត្ថម្ភ​ដល់​កីឡាករ​-​កីឡាការិនី​ហ្វឹកហាត់ រយៈពេល​ខ្លី​ពង្រឹងសមត្ថភាព បច្ចេកទេស​៕​

អត្ថបទដែលជាប់ទាក់ទង