ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ អន្ដរជតិ ចូលមកទស្សនាកម្សាន្ដនៅតំបន់ អភិរក្ស ពូជត្រីភ្នៀត ក្នុងស្ទឹងសិរីសោភ័ណ អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដឹកនាំមន្ដ្រីចុះសម្អាត

48

 

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល
ខេត្ដបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះសរុបជាង២០០នាក់ ចុះរុញច្រាន និងបារកំ ប្លោករលួយស្អុយ ចេញពីស្ទឹងសិរីសោភ័ណ ត្រង់ទីតាំងវត្តសេនាប្រជុំពលភ្នៀត(វត្តភ្នៀត)ដែលជាកន្លែងអភិរក្ស ពូជត្រីដ៏ធំជាងគេក្នុងខេត្តស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរី សោភ័ណ ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវសោភ័ណភាពបរិស្ថានក្នុងស្ទឹង ពិសេសនៅ
កន្លែងអភិរក្សត្រី សំដៅបង្កភាពងាយស្រួល ដល់ការរស់នៅរបស់ត្រី និងធនធានជីវៈចម្រុះក្នុងស្ទឹងឱ្យបាននៅគង់វង្សនោះ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ក្នុងពេលដឹកនាំកម្លាំងចុះបារកំប្លោកនៅថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ ស្ទឹងសិរីសោភ័ណត្រង់តំបន់ភ្នៀតនេះ ជាកន្លែងអភិរក្សពូជត្រីមួយយ៉ាងសំខាន់ ហើយក៏ជា ប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋយើងផងដែរ ។ ការបារសម្អាតកំប្លោកនេះ គឹក្នុងគោល បំណង ជួយសម្អាតបរិស្ថាន ដើម្បីធ្វើឱ្យទឹកស្អាត សម្រាប់ត្រីរស់នៅហើយក៏ទាញ បានទឹកស្អាត សម្រាប់ប្រជាពលរដ្ឋបាន ប្រើប្រាស់ផងដែរ។
ឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋគប្បីបង្កើនការយកចិត្តទុកដាក់ ចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានឱ្យបានស្អាត ចៀស វាងការចោលកាកសំណល់រាយប៉ាយ ដែលនាំឱ្យខូច បរិស្ថានក្នុងស្ទឹងបន្តទៀត ក្រោយពីបាររួចរាល់ហើយនោះ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ ដែលដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណ ៥៥នាក់ចូលរួមក្នុងប្រតិបត្តិការនេះដែរនោះ បានលើកឡើងថា ក្រៅតែពីការងារស្នូលក្នុងការថែរក្សាសុខសន្តិសុខ សណ្តាប់ធ្នាប់ហើយ នោះ ការងារសង្គមក៏ជាភារកិច្ចចម្បងរបស់កងរាជអាវុធហត្ថផងដែរ។
លោកក៏បានចាត់ទុក សកម្មភាពចុះបារសម្អាតកំប្លោករបស់កងកម្លាំងប្រដាប់អាវុធនេះ ជាការរួម ចំណែកមួយក្នុង កិច្ចការសង្គម ក៏ដូចបម្រើជូនដល់ប្រជាពលរដ្ឋ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង