ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោកត្រូវការ «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសក្រីក្រក្នុងការទិញ និងចែកចាយវ៉ាក់សាំងកូវីដ-១៩

87

ធនាគារបានអនុវត្តកម្មវិធីឆ្លើយតបបន្ទាន់ នៅក្នុងប្រទេសចំនួន ១១១ រួចមកហើយ ដោយថវិកានោះនឹងត្រូវបានអនុម័ត សម្រាប់តែប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមតែប៉ុណ្ណោះ។ អ្នកនាំពាក្យធនាគារពិភពលោក បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «វ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព គឺជាភាពជោគជ័យមួយដែលពិភពលោកទាំងមូល អាចឆ្ពោះទៅកាន់ការបើកដំណើរការឡើងវិញដោយប្រក្រតី និងសុវត្ថិភាព។ ប៉ុន្តែសេដ្ឋកិច្ចពិភពលោក នឹងមិនងើបឡើងវិញពេញលេញនោះទេ រហូតដល់មនុស្សមានអារម្មណ៍ថា ពួកគេអាចរស់នៅបាន ដោយមានការទំនាក់ទំនងក្នុងសង្គម ក៏ដូចជាការធ្វើការ និងការធ្វើដំណើរវិញបានដោយភាពជឿជាក់»

យ៉ាងណាមិញ វ៉ាក់សាំង COVID-19 មិនទាន់មានការលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែអគ្គនាយកធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) បានប្រាប់កាសែតបារាំង Le Figaro ថា «ដំណើរការនៃការចែកចាយវ៉ាក់សាំង គឺពិតជាស្មុគស្មាញណាស់ ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាគួរតែចូលរួមជាមួយវា»។ លោក David ក៏បានមានប្រសាសន៍បន្ថែមថា «យើងចង់អោយប្រទេសក្រីក្របំផុត មានលទ្ធភាពប្រើប្រាស់វ៉ាក់សាំង COVID-19 នេះ ហើយក្នុងចំណោមប្រទេសទាំងនោះ យើងចង់អោយប្រជាជនដែលងាយរងគ្រោះបំផុត និងបុគ្គលិកសុខាភិបាល ត្រូវទទួលបានវ៉ាក់សាំងនេះផងដែរ»

គួររំលឹកថា ធនាគារពិភពលោក ក៏បានបញ្ចេញកញ្ចប់ថវិការជំនួយចំនួន ៤៥ពាន់លានដុល្លារផងដែរ កាលពីចន្លោះខែមេសា និងមិថុនា ខណៈដែលសេដ្ឋកិច្ចពិភពលោក បាននិងកំពុងចុះខ្សោយយ៉ាងខ្លាំង ចំពេលដែលមានការឆ្លងរីករាលដាលនៃ COVID-19 នេះ៕

អត្ថបទដែលជាប់ទាក់ទង