ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ មកដល់ខេត្តតាកែវ

77

ខេត្តតាកែវ ៖គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ ដែលមានប្រតិភូកីឡាសរុបចំនួន ៨១ មកពីជុំវិញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ក្នុងឳកាសកម្មវិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ ប្រចាំខេត្តតាកែវក្រោមអធិបតីភាពលោក ហឿង សុផុន អនុរដ្ឋលេខាធិការតំណាងឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា។
លោក ហឿង សុផុនបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុស ត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ជាអង្គការសង្គមកីឡាដែលទទួលបន្ទុកជនពិការខ្សោយសតិ បញ្ញា ឱ្យទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ដែលធ្វើ ឱ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងកីឡាករ កីឡាការិនី ដទៃទៀត និងជៀសផុតពីការរើស អើងផ្សេងៗនៅក្នុងសង្គម។
លោកបន្តថា អង្គការនេះ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកចលនាកីឡាជនបញ្ញា ខ្សោយនៅតាមបណ្តាខេត្តនានា។ ដើម្បីឆ្លុះបញ្ចាំងនូវវឌ្ឍភាពកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់រាជធានី ខេត្ត គណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានកំណត់គោលដៅការប្រកួតថ្នាក់តំបន់នៅតាមបណ្តា ខេត្ត ដូចជាថ្ងៃនេះស្រាប់ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈ កម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ រៀបចំការប្រកួតថ្នាក់ខេត្តរវាងខេត្តតាកែវ កំពត និងកំពង់ស្ពឺ ដើម្បីជ្រើសរើសកីឡាករឆ្នើមទៅចូលរួមការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ២០២០។ ក្រៅពីនេះ យើងបានសហការ ជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលបង្ហាញនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ មិនតែប៉ុណ្ណោះយើងមានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយការវិវឌ្ឍនៅមានកម្រិត ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកពឹង ផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញ លើកទឹកចិត្ត និងឧបត្ថម្ភ ថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្តដល់ អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដែលបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិដោយមានចែងនៅក្នុងអនុក្រឹត្យ៕

អត្ថបទដែលជាប់ទាក់ទង