ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីកសិកម្ម ខេត្តស្វាយរៀង ជំរុញឲ្យកសិករបង្កើនការដាំណាំ បន្លែត្រកួន ពៃខៀវ និងបន្លែផ្ទី ដែលបងប្អូនមានស្រាប់ នៅតាមផ្ទះ ដើម្បីបង្កើនជីវភាព

18

ខេត្តស្វាយរៀង៖ មន្ដ្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តស្វាយរៀង បាន ជំរុញឲ្យ កសិករ បន្ដបង្កើន ការដាំបន្លែ ត្រកួន ស្ពៃខៀវ និងបន្លែផ្ទីរបស់ប្រជាកសិករ នៅតាមផ្ទះ ឬចំការដែលមានស្រាប់ ពិសេស បងប្អូន នៅស្រុកចន្រ្ទា ។ មន្ដ្រីកសិកម្ម បានជំរុញបែបនេះ ខណៈចុះពិនិត្យ ផ្ដល់ការលើកទឹកចិត្ដ ដល់កសិករ ដែលកំពុងប្រកបអាជីវកម្ម នៅក្រុងបាវិត នាថ្ងៃព្រហស្បត្ដិ ១៤កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី ០១ខែតុលា ឆ្នាំ២០២០។
តាមមន្ត្រីបម្រើការនៅមន្ទីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឱ្យដឹងថា លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកចន្រ្ទា មន្រ្តីកសិកម្មក្រុងបាវិត លោកទីប្រឹក្សាកម្មវិធី ASPIRE  និងក្រុមការងារបានពិនិត្យនិងផ្តល់ប្រឹក្សា បច្ចេកទេសនៃការដាំដំណាំបន្លែនៅផ្ទះកសិករឈ្មោះសូ សាប៊ន រស់នៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយគាត់បានដាំបន្លែត្រកួន លក់ប្រចាំថ្ងៃក្នុងមួយថ្ងៃ ៥០គីឡូក្រាមហើយក្នុងមួយគីឡូក្រាមបានតម្លៃ២ពាន់ ទៅ៣ពាន់រៀល ។
ចំពោះការដាំដំណាំរបស់កសិករឈ្មោះសូ សាប៊ន នេះគឺមុនការបណ្តុះបណ្តាល បច្ចេកទេសពីក្រុមការងារបច្ចេកទេសនោះ
គឺនៅថ្ងៃសុក្រសប្ដាហ៍នេះកម្មវិធីASPIRE នឹងចុះបង្រៀនរួចហើយទើបចែកឧបករណ៍ផ្ទះសំណាញ់បន្ថែមទៀតដល់គាត់ផងដែរ។
ប្រភពបន្តថា បន្ទាប់មកក្រុមការងារមន្ទីរក៏បានចុះពិនិត្យរោងផ្ទះសំណាញ់ដាំបន្លែដែលស្ថិតនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា ដែលមានកសិករឈ្មោះរាជ បូរ៉ា គាត់ដាំបន្លែត្រកួន ស្ពៃខៀវ និងបន្លែផ្ទី ខណៈគាត់ប្រមូលផលបាន ៣លេីកនារដូវវស្សានេះ។
នាឱកាសនោះ លោកប្រធានមន្ទីរក៏បានផ្តល់អនុសាសន៍ដល់លោកប្រធានការិយាល័យកសិកម្មស្រុក និងក្រុមការងារចុះតាមដាននិងបន្តការពិនិត្យមេីល ជួយគាំទ្រនិងរកទីផ្សារ តេីពួកគាត់ជួបបញ្ហាប្រឈមអ្វីនៅពេលដំណេីរការដាំដំណាំបន្លែនៅក្នុងរោងសំណាញ់នេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង