ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

57

 

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ កាលពីម៉ោង ១១និង៣០​នាទីថ្ងៃត្រង់
ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ចំណុចបន្ទប់ជួលលេខ៦ក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សាយ តារ៉ា អាយុ ៣២ឆ្នាំ មុខរបរ​ មិនពិតប្រាក មានទីលំនៅបន្ទប់ជួលលេខ១៦ ក្រុម២ ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ឆាយ លីន ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មកានី មានទីលំនៅ បន្ទប់ជួលលេខ៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ។
សំភារះបាត់បង់ ទូរសព្ទ១គ្រឿងម៉ាក Oppo S9 ។
លោកអធិការបន្តថាមុនពេលកេីតហេតុជនរងគ្រោះបានមកពីធ្វើការចូលបន្ទប់សំរាកបានទុកទូរសព្ទក្បែរខ្លួនស្រាប់តែមានជនសង្ស័យបានដើរចូលមកធ្វើសកម្មភាពលួច ហើយដើរចេញទៅបាត់ជនរងគ្រោះបានឃើញតែពុំបានស្រែកផ្អើរឆោលឡោទេ លុះម៉ោង ៧:៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០
ជនរងគ្រោះបានទូរសព្ទប្រាប់បងប្រុសបង្កើតឃើញជនសង្ស័យនៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ក៏ឃាត់យកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង