ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺកូវីដ-១៩ គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុន

52

ភ្នំពេញ៖តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសារនៅព្រឹកថ្ងៃទី 4 ខែតុលាឆ្នាំ 2023 ថា ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…។​

សម្តេចតេជោ បានថ្លែងថា ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃចុងសប្តាហ៍៕

អត្ថបទដែលជាប់ទាក់ទង