ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលចម្រាញ់រកឃើញជើងខ្លាំង ត្រៀមប្រកួតជើងឯកប៉េតង់ពានរង្វាន់  “គរុគុណ”របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន

87

ខេត្តកណ្តា ៖ការប្រកួតកីឡាប៉េតង់ជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាល២០២០បានរកឃើញកីឡាកចជើងខ្លាំងវ័យចាស់ និងក្រុមកីឡាករយុវជន បន្ទាប់ពីចំណាយពេល៤ថ្ងៃដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
ឳកាសបិទការប្រកួតកីឡាប៉េតង់ជ្រើសរសើជើងឯកថ្នាក់ខេត្ត២០២០នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមប្រគល់ជយលាភីដល់ក្រុមកីឡាករប៉េតង់ពីសំណាក់លោក ម៉ម ប៉ូលី អនុប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលតំណាងឲ្យប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តា និងអ្នកតំណាងក្លិប។
លោក ពជ្រ ណារ៉េត អនុប្រធានការិយាល័យខេត្តកណ្តាលបានរាយការណ៍ថា ការប្រកួតខាងលើមានរយៈពេល៤ថ្ងៃចាប់ថ្ងៃទី១ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ដែលមានក្រុមចូលរួមចំនួន១៣ក្រុមក្នុងនោះក្រុមយុវជនមាន៧ក្រុមលើវិញ្ញាសា៣នាក់ទល់នឹង៣នាក់មានកីឡាករចំនួន២៨នាក់ ចំណែកក្រុមយុវជនមាន៦ក្រុមលើវិញ្ញាសា៣នាក់ទល់នឹង៣នាក់មានកីឡាករចំនួន២៤នាក់សរុប៥២នាក់។
លោក ម៉ម ប៉ូលីបានមានប្រសាសន៍ថា ការប្រកួតនាពេលនេះបានបង្ហាញឲ្យឃើញថា វិស័យកីឡាខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាល នៃ ឡូក គណៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក ស្មារតី សម្ភារ និងថវិកា ក្នុងនោះដែលការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពជាអាទិភាព ដែលផ្តោតលើ សក្តានុពល និងធនធាន (អត្តពលិកកីឡាករ) លើប្រភេទកីឡាដែលមាននៅក្នុងខេត្ត។
លោកបានបបន្តថា ដោយឡែក ក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំ ហ្វឹកហាត់ បន្តដើម្បីប្រកួតដណ្តើមយកជ័យជម្នះនៅឆ្នាំក្រោយទៀត។ ចំពោះក្រុមដែលទទួលបានជ័យជម្នះ នាពេលនេះ ត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួន នឹងធ្វើជាតំណាងឱ្យកីឡាប៉េតង់ ខេត្តកណ្តាល ដើម្បីទៅ ចូលរួមក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ដែលរៀបចំដោយសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា នៅរាជធានីភ្នំពេញ នាពេលខាងមុខ។ មុននឹងបញ្ចប់ ជំនួសមុខថ្នាក់ដឹកនាំមន្ទីរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួតដែលបានចាត់ចែងរៀបចំ ការប្រកួតនេះឱ្យទទួលបានជោគជ័យពីចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង