ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន២ បើកឡានរ៉េចង្កូតបុករបងថ្ម និងបន្តបុកជញ្ជាំងផ្ទះអ្នកភូមិ

841

ខេត្តស្វាយរៀង: ប្រុសស្រីជនជាតិចិន២នាក់ បានរងរបួសស្រាលពេលបើករថយន្តហាយលែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនទៅបុករបង និងបន្តទៅបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ទៀបភ្លឺឈាន ចូលថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ស្ថិតក្នុង ភូមិលាបឃុំកណ្ដៀងរាយស្រុក ស្វាយទាប ខេត្តស្វាយរៀង។ អ្នកបើករថយន្តនិងអ្នករួមដំណើររងរបួសស្រាល និងមិនមានគ្រោះថ្នាក់ ដល់អ្នកភូមិ។

យោងតាមសាក្សីបានអោយដឹងថាៈ មុនកើតហេតុ មានរថយន្តម៉ាកហាយលេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២W៣៨០៧ បើកបរដោយបុរសជនជាតិចិន និងស្ត្រីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ បានធ្វើដំណើើលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ស្រាប់តែរ៉េចង្កូតរថយន្តមកបុករបងថ្មពេញទំហឹង ខណៈមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកជញ្ជាំងផ្ទះអ្នកភូមិតែម្ដង។

សមត្ថកិច្ចបានមកធ្វើការវាស់វែង និងអោយម្ចាស់ផ្ទះ និងភាគីម្ចាស់រថយន្ត ធ្វើការដោះស្រាយសម្របសម្រួលគ្នា ចេញថ្លៃខូចខាត ៕

អត្ថបទដែលជាប់ទាក់ទង