ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅក្នុងក្រុមហ៊ុនចិន

102

កម្មករបូមទឹកម្នាក់ របស់ក្រុមហ៊ុនចិន វាយយកថ្ម នៅភ្នំខ្សាក ឆក់ខ្សែភ្លើងស្លាប់ ដែលករណីនេះកើតឡើង ថ្ងែទី៣ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចការដ្ឋានវាយយកថ្ម ភ្នំខ្សាក (ក្រុមហ៊ុនហុងហ្វុង) ស្ថិតនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ វី សែ ហៅ ត្រេន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករបូមទឹក (វាយយកថ្មភ្នំខ្សាក) ។. មានទីលំនៅភូមិជន្លង់ម្លូរ ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់ពេលបញ្ជូនដល់ពេទ្យស្រុកស្អាង ) ។

នៅថ្ងៃ ខែ ឆ្នំា វេលាកើតហេតុខាងលើ មានឈ្មោះ វី សែ ហៅត្រេន បានបូមទឹកចេញពីរណ្ដៅត្បាល់កិនថ្មទី២ ពេលនោះមេការចិន ឈ្មោះ ហុង វៃហ្វុង ដើរពិនិត្យមើលការងារកិនថ្ម បានឃើញ ដាច់ចរន្តអគ្គីសនី ក៏បានឃើញឈ្មោះ វី សែ ហៅត្រេន ដេកផ្កាប់មុខនៅក្នុងរណ្តៅខាងលើ (ទឹកត្រឹមពាក់ កណ្តាលភ្លៅ) ពេលនោះឈ្មោះហុង វៃហ្វុង បានហៅកម្មករជួយលើកជនរងគ្រោះឡើងគោក រួចដឹកឈ្មោះ វី សែ ហៅត្រេន តាមរថយន្តមកពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែឈ្មោះ វី សែ ហៅត្រេន បានដាច់ខ្យល់ស្លាប់ ពេលដល់មន្ទីរពេទ្យ។

តាមការពិនិត្យសាកសព របស់នគរបាលស្រុកស្អាង និងគ្រូពេទ្យស្រុកឃើញថា ជនរងគ្រោះមានស្នាមរលាត់កូនជើងខាងឆ្វេងចំនួន ១កន្លែង ស្នាមរលាត់ខ្នង ចំនួន ១កន្លែង និងមានស្នាមជាំម្រាមដៃខាងឆ្វេងចំនួន ១កន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គា ល់ទៀតឡើយ ។

តាមការសន្និដ្ឋាន: យោងការពិនិត្យកន្លែងកើតហេតុ និងយោងតាមការបំភ្លឺរបស់ឈ្មោះហុង វៃហ្វុង សាកសពឈ្មោះ វី សែ ហៅត្រេន ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ម៉ូទ័របូមទឹក) ដែលនៅក្នងរណ្តៅទឹក៕

អត្ថបទដែលជាប់ទាក់ទង