ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សែម សុខា៖ការប្រកួតកីឡាស្ប៉េស្យាល់ ឲ្យគោលបំណងឲ្យអត្តពលិក បញ្ញាខ្សោយជួបជុំ និងប្រកួតប្រជែងជាមួយគ្នា

81

សៀមរាប៖លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប បានចូលរួមកិត្តិយសនៃព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅខេត្តសៀមរាប។
លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនី ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្តបានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ-កីឡាការិនីបញ្ញាខ្សោយ។ ការប្រកួតមិនមែនដើម្បីតែជ័យជម្នះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២១។
គណៈកម្មការរៀបចំការប្រកួតរបស់មន្ទីរអប់រំខេត្តចំនួន១០នាក់ ប្រតិភូកីឡាអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តកំពង់ធំ ចំនួន៤នាក់ និងប្រតិភូកីឡាអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តសៀមរាបចំនួន៨នាក់ សរុបប្រតិភូកីឡា និងគណៈកម្មការចំនួន ៥៨ នាក់។ លទ្ធផល៖ ផ្នែកកីឡាបាល់ទាត់៖ ៥ នាក់ ម្ខាងចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីខេត្តកំពង់ធំ១ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ មកពីខេត្តកំពង់ធំ២ ។
ផ្នែកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ ចំណាត់ថ្នាក់លេខ ១ កីឡាករ គីម ចាន់ណា ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាករ គីម ទ្រី ខេត្ត ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាករ ពិ សិដ្ឋ ខេត្តកំពង់ធំ ចំណែកកីឡាការិនី ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ហៃ ស្រីលីន ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ធី សុផាន់ណា ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី អ៊ូ រ៉ាបី ខេត្តកំពង់ធំ ។
ផ្នែកីឡាប៊ូល៖ វិញ្ញាសាម្នាក់ទល់ម្នាក់ ចំណាត់ថ្នាក់លេខ ១ ៖ កីឡាករ ប៊ុន សុជា ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាករ ប៉េ ងា ខេត្តកំពង់ធំ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ផេង ខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង