ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

151

ភ្នំពេញ៖ រដ្ឋបាលរាធានីភ្នំពេញកបានចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយពីកម្មករក្រុមហ៊ុន ស៉ិនទ្រីធ្វើកូដកម្មផ្អាក មិនប្រមូលសំរាម។

  នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលព័ត៌មានយើងទទួលបាននៅរសៀលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ

  ក្នុងសេចក្តីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាប់អារម្មណ៍ ក្នុងបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅរាជធានីភ្នំពេញត្រូវទៅដាក់ពាក្យនៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយទូរស័ព្ទលេខ០១៧ ៧២២ ២២៨និង០១២ ៩៩២៥៩៩ចាប់ពីថ្ងៃនេះតទៅ។

   គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ខែ តុលា ឆ្នាំ២០២០កន្លងមកនេះបានចេញសេចក្តីជូនដំណឹងម្តងហើយ ដោយបានអំពាវនាវដល់បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី ខែតុលា ឆ្នាំ២០២០នេះ ជាកំហិត បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយហើយនេះជាថ្ងៃទី០៥តុលាហើយ ទើបប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ខណៈកម្លាំងប្រជាការពារមិនគ្រប់គ្រាន់ ក្នុងការដើរប្រមូលសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង