ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបាន ជាង២០៤០០០ តោន ក្នុងឆ្នាំ២០២០នេះ ខណៈពិភពលោកកំពុងជួបវិបត្ដិជំងឺកូវិដ-១៩

104

 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៥តុលានេះថា នៅក្នុងរង្វង់៩ខែឆ្នាំ២០២០នេះ កម្ពុជាអាចសម្រេចបានការ នាំចេញផលិតផលគ្រាប់ស្វាយចន្ទីបានប្រមាណជា២០៤០០០ តោន ខណៈពិភពលោកកំពុងជួបវិបត្ដិជំងឺកូវិដ-១៩នៅឡើយ។
ការនាំចេញនូវផលិតផលកសិកម្មជា គ្រាប់ស្វាយចន្ទី សម្រេចបាន២០៤២០៨ តោន មានកំណើន ២០,៥%” ។ ប្រភពដដែលបានបញ្ជាក់ថា ការនាំចេញផលិតផលជាគ្រាប់ស្វាយចន្ទីនេះគឺទៅកាន់ប្រទេសចំនួន ១០ នៅក្នុងនោះ អាស៊ានមានពីរប្រទេស អាស៊ីខាងកើត និង ប្រទេសអឺរ៉ុបមួយចំនួន ។ ប្រភពដដែលបានបន្តថា ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម,ថៃ,ជប៉ុន,រុស្សី,ចិន ហុងកុង,បារាំង,កូរ៉េ,តួគីនិងបង់ក្លាដេស។ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការដាំដំណាំប្រភេទដើម ស្វាយចន្ទី ម្យ៉ាងទៀតដំណាំស្វាយចន្ទីគឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ដែលអាចឱ្យកសិករធ្វើការដាំដុះតាមលក្ខណះធម្មតាក៏អាចដុះបានល្អ។ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាង ទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ ។
គ្រាប់ស្វាយចន្ទី ជាប្រភេទអាហារដែលសំបូរទៅដោយជាតិដែក ដែលជាសារធាតុចាំបាច់ សម្រាប់តម្រូវការជួយលើកកម្ពស់សុខភាពមនុស្ស ដែលមានបញ្ហាស្លេកស្លាំង ឬ ខ្វះឈាមក្រហម ហើយវាក៏ជាប្រភេទអាហារល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារតែវាអាចជួយកម្រិតជាតិស្ករនៅក្នុងឈាម ហើយវាត្រូវបានគេជឿថា ជាអាហារដែលមានផ្ទុកសារធាតុផូស្វ័រ និងសារធាតុ ដែលអាចជួយលើក កម្ពស់កម្លាំងមនុស្ស ជួយការពារការរលាកជួយលើកកម្ពស់ភាពស៊ាំនឹងជំងឺគ្រុនផ្តាសាយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង