ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូធ្លាក់ ចូលការដ្ឋានសាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុករំដួល 

71

 

(ខេត្តស្វាយរៀង)៖បុរសម្នាក់ជិះម៉ូតូលឿនពេកធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពានបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី០៥ខែតុលាឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ អណ្ដូងក្រសាំង ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង (ស្លាប់) ម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង 1A 4026 បាន ជិះម៉ូតូធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពាន។

សមត្ថកិច្ចបានបញ្ជាក់ថាបុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពី បើកបរលឿន ពេកចាប់ហ្វ្រាំងមិនជាប់ក៏ធ្លាក់ចូលក្នុងការដ្ឋានបណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុលដើម្បីប្រើប្រាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង