ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះមាន កណីជាសះស្បើយចំនួន ១នាក់

45

ភ្នំពេញ៖បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីកណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ ៖

១. ស្ថានភាពជំងឺកូ៏ដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ -ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៦នាក់ (ស្មើនឹង ៩៨,៨៧% ធៀបនឹងចំនួនអ្នកមាន វីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៤នាក់ និងបុរស ២២២នាក់។ – អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨០នាក់ (ស្រ្តី ៥៦នាក់ និងបុរស ២២៤នាក់) ។

• អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ៤នាក់ មានដូចខាងក្រោម៖

+ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១នាក់ (ជាស្ត្រីជនជាតិឥណ្ឌា) + មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ០២នាក់ (ជាបុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង) + មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន ០១នាក់ (ជាស្ត្រីជនជាតិខ្មែរមកពីសហរដ្ឋអាមេរិក)

២. ករណីជាសះស្បើយ ៖ ចំនួន ១នាក់

បុរសជនជាតិចិនអាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេស កូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ៗ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និង ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គ ការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់

វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមក ប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥៕

អត្ថបទដែលជាប់ទាក់ទង