ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៧ ខែតុលា​ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ១នាក់ និងមិនមានអ្នកជាសះស្បេីយ​

40

 

ភ្នំពេញ៖ ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី​ ១នាក់ (ជនជាតិ​ឥណ្ឌូណេស៊ី​)​ និងមិនមានជាសះស្បេីយ​ទេ ​​។
រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ៨​ តុលា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ជាករណីនាំចូល​ ជនជាតិ​ឥណ្ឌូណេស៊ី​) ដូច្នេះចំនួនសរុប​កេីន ២៨១នាក់ ចំនួនសំរាកនៅពេទ្យ​កេីន ៥នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៧៦នាក់ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 148120 ស្មេីនឹង​ 8922 ក្នុង១លាន នាក់៕

 

អត្ថបទដែលជាប់ទាក់ទង