ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនទាន់មានករណីឆ្លង​កូវីដ​១៩ ក្នុងចំណោមអ្នកធ្វើធម្មយាត្រាហាជ្ជី​អុំរ៉ោះ​នោះទេ

69

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានដកស្រង់សម្តីគណៈកម្មការ​សម្រាប់កិច្ចការវិហារឥស្លាមពីរ អោយដឹងថា​ រហូតមកដល់​ថ្ងៃ៧​ ខែតុលា​ ឆ្នាំ២០២០​ អារ៉ាប៊ីសាអូឌីត​នៅមិនទាន់​រកឃេីញ​ពីករណី​វិជ្ជមាន​កូវីដ​១៩​ ក្នុងចំណោម​អ្នកធ្វេី​ធម្មយាត្រា​ហាជ្ជីអុំរ៉ោះ​នោះទេ​ ។

គួរជម្រាបថា​ កាលពីថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២០​ កន្លងទៅ​ ប្រទេសអារ៉ាប៊ីសាអូឌីត​បានទទួល​អ្នកធ្វេី​ធម្មយាត្រា​ហាជ្ជីអុំរ៉ោះ​ចំនួន​ ២៤.០០០នាក់​ តែក្នុងនោះ​មិនមានអ្នកណាម្នាក់​មានវិជ្ជមាន​កូវីដ​១៩នោះទេ​ ។

ការអនុញ្ញាត​អោយមាន​ការធ្វេីធម្មយាត្រា​ហាជ្ជីអុំរ៉ោះ​ គឺត្រូវបានអនុញ្ញាត​អោយធ្វេីជាដំណាក់ៗ​​ ហេីយអ្នកចូលរួម​ត្រូវគោរពនូវលក្ខខណ្ឌ​មួយចំនួន​ដូចខាងក្រោម​ ៖

– ដំណាក់កាលទី១​ អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត​ និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៣០% ឬចំនួន​ ៦ពាន់នាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍ការពារសុខភាព។

– ដំណាក់កាលទី២ អនុញ្ញាតឱ្យ​ពលរដ្ឋ​អារ៉ាប៊ីសាអូឌីត​ និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៧៥% ឬចំនួន​ ១៥០០០ពាន់នាក់ក្នុងមួយថ្ងៃ​ ហើយអ្នកចូលសឡាតចំនួន ៤ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍ការពារ​សុខភាព។

– ដំណាក់កាលទី៣​ អនុញ្ញាតឱ្យពលរដ្ឋ​អារ៉ាប៊ីសាអូឌីត​ និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងអត្រា ១០០% ឬចំនួន​ ២ម៉ឺននាក់ក្នុងមួយថ្ងៃ​ ហើយអ្នកចូលសឡាតចំនួន ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍សុខភាពរហូតមានការជូនដំណឹងអំពីការរលាយបាត់អស់នៃ​កូវីដ​១៩​ ។

– ដំណាក់កាលទី៤ សំរាប់អ្នកនៅក្នុងនិងក្រៅប្រទេស (១០០%) ក្នុងការមកធ្វើអុំរ៉ោះ បន្ទាប់ពីមានការប្រកាសអំពីការរលាយបាត់នៃការរីករាលដាលនៃ​កូវីដ​១៩​ ។

ចំពោះការចូលធ្វើ​ធម្មយាត្រា​ហាជ្ជីអ៊ុំរ៉ស់​ ឬចូលសឡាត ត្រូវធ្វេីតាមរយៈ​កម្មវិធីឈ្មោះ Aatmrna ដែលក្រសួងហាជ្ជី និងអុំរ៉ោះ នឹងផ្សព្វផ្សាយក្នងពេលឆាប់ៗខាងមុខនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង